កម្សាន្ត៖ តារាសម្ដែងស្រី Shu Qi បង្ហាញភាពរីករាយ ជាមួយនឹងការរៀបចំអបអរខួបកំណើត យ៉ាងសាមញ្ញ ជាមួយស្វាមី ដែលជាអ្នកដឹកនាំរឿង Fung Tak-lun កាលពីថ្ងៃទី ១៥ ខែមេសា កន្លងទៅនេះ។

Shu Qi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើទំព័រផ្ទាល់ខ្លួនរបស់ Shu Qi បានបង្ហោះរូបថត ពីការរៀបចំខួបកំណើត គម្រប់អាយុ ៤៩ ឆ្នាំដ៏សាមញ្ញរបស់ខ្លួន ជាមួយនឹងនំខេក ព្រមទាំងមានវត្តមានស្វាមី នៅក្បែរនាង។ អ្នក​ទាំង​ពីរ បានតុបតែងខ្លួន ដោយ​ស្លៀក​សម្លៀក​បំពាក់នៅ​ផ្ទះ​ ខណៈ Shu Qi មិន​មាន​ការតុបតែងមុខ និងសក់នោះឡើយ។ តារាស្រីរូបនេះ បានសរសេរថា «ថ្ងៃខួបកំណើត គឺជាហេតុផលដើម្បីញ៉ាំដោយសេរី មិនមែនបង្ខំខ្លួនឯងដូចធម្មតា ផ្តល់រង្វាន់ដល់ខ្លួនឯងតាមចិត្ត ធ្វើអ្វីគ្រប់យ៉ាងដោយសេរី ហើយនិយាយថា ខ្ញុំមិនខ្វល់ ថ្ងៃនេះខ្ញុំជាមនុស្សមានអំណាចបំផុត»។

Shu Qi និង ស្វាមី

តារា​ស្រី​រូប​នេះ ​បន្ត​ថា​ ពេល​នាង​ឈាន​ដល់​អាយុ​មួយ ​តម្រូវ​ការ​ក្នុង​ជីវិត ​គឺកាន់​តែ​សាមញ្ញ។ នាង​បាន​បញ្ជាក់​ថា​ ​មហិច្ឆតា​ដែល​ធ្លាប់​បាត់​ទៅ អ្វីៗ​កាន់តែ​សាមញ្ញ​ទៅៗ​ នាងគ្រាន់តែ​ចង់​រស់នៅ​ឱ្យ​បាន​ល្អ​គ្រប់​ពេល ចេះ​ត្រិះរិះ​ពិចារណា ស្គាល់​ជីវិត​ឱ្យ​បាន​ច្រើន ស្គាល់​តម្លៃ​មនុស្ស​និង​វត្ថុ កុំ​រឹងរូស​ពេក ពេល​មិន​ទទួល​បាន​រង្វាន់​ដូច​ប្រាថ្នា ក្រោយ​ខិតខំ​ប្រឹងប្រែង ចេះ​លះបង់ ចេះ​ជូនពរ ចេះ​គិត​ពី​អ្នក​ដទៃ ជីវិតនឹងមិនមានក្ដីបារម្ភ ហើយនឹងបានដឹងថា សុខភាពល្អ គឺសុភមង្គល​ដ៏​អស្ចារ្យ​បំផុត៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Shu Qi 
Shu Qi 
Shu Qi 
Shu Qi 
Shu Qi 
Shu Qi 
Shu Qi 
Shu Qi 
Shu Qi 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]