កម្សាន្ត៖ តារាសម្តែងប្រុស លោក Ben Affleck បានសរសើរ អតីតភរិយារបស់ខ្លួន ដែលជា តារាចម្រៀង Jennifer Lopez និងបានបង្ហាញពីចំណងស្នេហ៍របស់ពួកគេ បន្ទាប់ពី បានលែងលះគ្នា នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី ១៦ ខែមេសា កន្លងទៅនេះ។

នៅលើកម្រាលព្រំក្រហម សម្រាប់ការបញ្ចាំងរឿង The Accountant 2 នៅទីក្រុង Los Angeles កាលពីថ្ងៃពុធ លោក Ben Affleck បានចែករំលែក អំពីភរិយា ដែលទើបតែលែងលះ ថា «Jennifer Lopez គឺជាមនុស្សអស្ចារ្យម្នាក់។ នាងល្អណាស់ ចំពោះកូនរបស់ខ្ញុំ និងរក្សាទំនាក់ទំនងល្អជាមួយពួកគេ។ ខ្ញុំក៏ស្រឡាញ់កូនរបស់នាងដែរ ពួកគេគួរឱ្យស្រឡាញ់ណាស់។ Jennifer តែងតែជាមនុស្សសំខាន់ ស្មោះត្រង់ ដែលខ្ញុំគោរព និងពេញចិត្ត»។

តារាប្រុសវ័យ ៥២ ឆ្នាំរូបនេះ បាននិយាយថា កូនរបស់ Jennifer Lopez ដែលជាកូនភ្លោះអាយុ ១៧ ឆ្នាំ Max និង Emme ក៏បានចូលរួមការបញ្ចាំងភាពយន្តជាមួយកូនៗរបស់ខ្លួនដែរ ដើម្បីគាំទ្រអតីតឪពុកចុងរបស់ពួកគេ។ Ben បានប្រាប់សារព័ត៌មាន ET ថា «វាជាយប់ដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយណាស់ដែលកូនរបស់ខ្ញុំ ហើយកូនរបស់ Jen បាននៅទីនេះ។ ខ្ញុំមានមោទនភាពចំពោះភាពយន្ត និងសប្បាយរីករាយដែលក្មេងៗទាំងអស់នៅទីនោះ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]