កម្សាន្ត៖ អ្នកតំណាងរបស់ តារាចម្រៀង លោក Justin Bieber បានចេញមក បដិសេធ លើរបាយការណ៍ថា តារាចម្រៀងរូបនេះ បានជំពាក់បំណុលគេ ២០ លានដុល្លារ បន្ទាប់ពីលុបចោលកម្មវិធី Justice World Tour នៅឆ្នាំ ២០២៣ ។

Justin Bieber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

The Hollywood Reporter បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី ១៦ ខែមេសា ដែលក្នុងនោះប្រភពខ្លះបាននិយាយថា Justin Bieber កំពុងមានបញ្ហាហិរញ្ញវត្ថុ និងធ្វើការសម្រេចចិត្តខុស។ អ្នកតំណាង របស់តារាចម្រៀងរូបនេះ បានឆ្លើយតបភ្លាមៗថា «នេះគ្រាន់តែជាពាក្យចចាមអារ៉ាមមិនសមហេតុសមផល ដោយផ្អែកលើ ប្រភព ដែលមិនច្បាស់លាស់ និងមិនមានព័ត៌មាន ដែលធ្វើឲ្យមានការខកចិត្ត ហើយពួកគេនឹងលែងធ្វើការជាមួយ Justin ។ ខណៈដែល Justin ឈានទៅមុខដោយខ្លួនឯង រឿងមិនចាំបាច់ និងការប៉ាន់ស្មានមិនពិតទាំងនេះនៅតែបន្តលេចឡើង។ ទោះជាយ៉ាងណាក៏ដោយ វាមិនបញ្ឈប់គាត់ពីការប្តេជ្ញាចិត្តក្នុងការដើរលើផ្លូវត្រូវនោះទេ»។

Justin Bieber 

ភាគីរបស់ Justin ក៏បានសង្កត់ធ្ងន់ទៅកាន់ The Hollywood Reporter ពី ប្រភពណាមួយដែលព្យាយាមលក់រឿងអំពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់លោក ដោយបានលើកឡើងថា មិនយល់ពីឧស្សាហកម្មកម្សាន្ត ឬប្រហែលជាកំពុងព្យាយាមគូររូបភាពរបស់ Justin ដែលមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]