កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber ទទួលបានការចូលចិត្តយ៉ាងច្រើននៅលើ Instagram ជាមួយនឹងរូបថតកូនប្រុសរបស់ខ្លួន Jack Blues ដែលកំពុងរៀនវារ ដែលលោកបានបង្ហោះ​ កាលពីថ្ងៃសៅរ៍ កន្លងទៅ។

Justin Bieber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារា​ចម្រៀង​ប្រុស វ័យ​៣១​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូប​កូន​ប្រុស​ ដែលនៅក្នុងរូបថតនោះ កូនរបស់លោក Jack Blues កំពុងវារនៅលើឥដ្ឋ លេងជាមួយបាល់។ រូបថត​នេះ ​បច្ចុប្បន្ន​ទាក់ទាញ​អ្នក​ចុច Likes ជិត ១,៧ លាន​នាក់ និង​មាន​មតិ​រាប់​ម៉ឺន​ ផងដែរ។

កូនប្រុស Justin Bieber

អ្នក​គាំទ្រ​ជាច្រើន បានសម្ដែង​ការ​ភ្ញាក់​ផ្អើល ​ចំពោះ​កូន​ប្រុស Justin ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពីភាពគួរឲ្យស្រលាញ់របស់ Jack ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ភរិយារបស់ Justin ដែលជាតារាម៉ូដែល Hailey Bieber ក៏បានចែករំលែករូបថតនៅលើ Instagram Story របស់នាងឡើងវិញ ជាមួយនឹងចំណងជើងថា «កូនរបស់ខ្ញុំធំឡើងលឿនណាស់» ។

Justin Bieber

កូនប្រុសរបស់ តារាប្រុសស្រីទាំងពីររូបនេះ Jack Blues បានកើតនៅពាក់កណ្តាល ខែសីហា ឆ្នាំ ២០២៤ ដែលជាកូនដំបូងរបស់ពួកគេ ។ គូស្វាមីភរិយាមួយគូនេះ មិនដែលបង្ហោះមុខកូនប្រុសរបស់ខ្លួន ដើម្បីធានាភាពឯកជន ប៉ុន្តែម្តងម្កាល ក៏បានបង្ហាញរូបថតដែលថតពីចម្ងាយ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber និង Hailey
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]