កម្សាន្ត៖ សម្រាប់ការបង្ហាញស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា នៅតែធ្វើឲ្យហ្វេនៗជាច្រើន ចូលចិត្ត និងចាប់អារម្មណ៍ជាមួយនឹងភាពស្រស់ស្អាតទាក់ទាញ ក្នុងឈុតទាន់សម័យ ក៏ដូចជាបានបង្ហាញពីសម្រស់ក្មេងជាងវ័យរបស់នាង ផងដែរ។

ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ស្រស់ រួមជាមួយសំពត់ខ្លី បង្ហាញរូបរាងស្លីមស្អាត ជាពិសេស បានលេងស្ទាយ៍សក់ រួមទាំងការតែងមុខ បែបយុវវ័យ ដែលមើលទៅមានភាពស័ក្តិសមគ្នា ជាមួយនឹងឈុតតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានបង្ហាញការពេញចិត្ត សរសើរ ពីសម្រស់ដ៏ស្រស់ស្អាត វ័យក្មេង មានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]