ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2025 នៅសណ្ឋាគារ សាន់&ម៉ូន។

លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោកដ៏ជឿនលឿននាពេលបច្ចុប្បន្ន។
លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមាន ក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ សាន់&ម៉ូន។ ក្រៅពីការពិភាក្សាអំពីហុងស៊ុយដោយឥតគិតថ្លៃ អតិថិជនក៏នឹងទទួលបានរង្វាន់ផ្សេងៗ ដូចជា ប័ណ្ណបញ្ចុះតម្លៃសម្រាប់ទទួលទានអាហារនៅភោជនីយដ្ឋានប្រណីតៗ និងកញ្ចប់ពិនិត្យសុខភាពកម្រិតព្រីមៀនជាដើម។
លោកស្រី ប៉េង លីយ៉ា នាយិកាប្រតិបត្តិធុរកិច្ចនៃធនាគារ ព្រីនស៍ បានថ្លែងថា៖ "នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនលើសពីដំណោះស្រាយហិរញ្ញវត្ថុ។ យើងបង្កើតបទពិសោធន៍ធនាគារមួយ ដែលអាចជួយអតិថិជនរបស់យើងឲ្យទទួលភាពជោគជ័យគ្រប់ផ្នែកនៃជីវិត។ ការអញ្ជើញលោកគ្រូ លី ហ្សូ ឲ្យមកចូលរួមជាមួយយើង គឺពិតជាសមស្របទៅនឹងគោលការណ៍បេសកកម្មរបស់យើង ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមមួយ ដែលលើកកម្ពស់ទាំងសុខុមាលភាព និងភាពរីកចម្រើនរបស់អតិថិជនយើងផងដែរ។"
ដោយសារកន្លែងមានកំណត់ ធនាគារ ព្រីនស៍ សូមលើកទឹកចិត្តឲ្យអតិថិជនសេវាធនាគារអាទិភាពទាំងអស់ធ្វើការទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ វាពិតជាស័ក្តិសមសម្រាប់ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្នុងកំឡុងខួប10ឆ្នាំរបស់ធនាគារ ព្រីនស៍។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់ប្រធានការិយាល័យរបស់យើង៖ កញ្ញា ហ៊ន ការ៉ូលីន (077 588 868) កញ្ញា មឿន ផល្លី (093 209 067) កញ្ញា នាង ម៉ូណែត (092 823 167)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]