ជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយដែល កីឡាករដ៏ឆ្នើមមួយរូប គឺ លោក ទេស សម្បត្តិ បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍។ តាមប្រភពបានឲ្យដឹងថា កីឡាកររូបនេះ បានបើកបរម៉ូតូមួយ​គ្រឿងម៉ាក ADV ពាក់ស្លាក់លេខ ភ្នំពេញ 1KY-4937  ធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ មេសា ឆ្នាំ២០២៥នេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២១ មេសានេះ នៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពលោក ទេស សម្បត្តិ ដែលជាកីឡាករជម្រើសជាតិកម្ពុជា ខ្សែការពារដ៏ឆ្នើម៕

ប្រភព Truy Vichheka

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]