ក្រុមហ៊ុន Netflix៖ បានរាយការណ៍ពី ប្រាក់ចំណេញចំនួន $2.9 ពាន់លានដុល្លារ និងការកើនឡើងប្រាក់ចំណូល 13 ភាគរយ ក្នុងត្រីមាសចុងក្រោយនេះ បណ្តាលមកពីការកែតម្លៃខ្ពស់ឡើងនៃការជាវសេវាកម្ម និងប្រាក់ចំណូលផ្សាយពាណិជ្ជកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅសហរដ្ឋអាមេរិក តម្លៃជាវសេវាពិសេសនិងស្តង់ដារបានបន្ថែមពី $1 ដុល្លារ ទៅ $2 ដុល្លារ ក្នុងមួយខែ នៅដើមឆ្នាំ 2025 ។ ដើម្បីជំរុញកំណើនកាន់តែច្រើន Netflix បានចាប់ផ្តើមសេវាផ្សាយពាណិជ្ជកម្មនៅចុងឆ្នាំ 2025 និងចាប់ផ្ដើមបង្រ្កាបការចែករំលែកពាក្យសម្ងាត់។

ក្រុមហ៊ុនបានប្រកាសថា ការអភិវឌ្ឍអាជីវកម្មផ្សាយពាណិជ្ជកម្មគឺជាប្រសិទ្ធភាពអាទិភាពសម្រាប់ឆ្នាំ 2025 ហើយកំពុងអភិវឌ្ឍកម្មវិធីថ្មីៗដូចជា កម្មវិធីផ្សាយបន្តផ្ទាល់ និងហ្គេម។ Netflix ព្យាករថាប្រាក់ចំណូលនឹងកើនឡើង 15 % ក្នុងត្រីមាសបន្ទាប់ដោយសារកម្មវិធីនិងខ្សែភាពយន្តថ្មីៗ និងប្រព័ន្ធផ្សាយពាណិជ្ជកម្មដែលកាន់តែប្រសើរ។ នៅឆ្នាំនេះ Netflix បានពង្រឹងផលិតភាពផ្នែកផលិតភាពយន្តនៅម៉ិចសិកូ Mexico ដោយប្រកាសវិនិយោគ ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ។

ប្រភពពី៖ apnews 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]