កម្សាន្ត៖ តារាម៉ូដែលស្រី Hailey Bieber ដែលជាភរិយារបស់តារាចម្រៀង Justin Bieber បាននិយាយថា នាងមានពងបែកអូវែពីរ (ovarian cysts) បន្ទាប់ពីសម្រាលបានកូនប្រុស Jack Blues Bieber។

នៅលើ Instagram Story កាលពីថ្ងៃទី ២១ ខែមេសា តារាស្រី Hailey បានបង្ហោះរូបថតហើមពោះផ្នែកខាងក្រោមរបស់នាង ជាមួយនឹងចំណងជើងថា «បច្ចុប្បន្ន ខ្ញុំមានដុំគីសក្នុងក្រពេញអូវែរ។ ប្រសិនបើអ្នកមានបញ្ហាដុំគីសអូវែរ ខ្ញុំនៅទីនេះសម្រាប់អ្នក»។

បើទោះបីជាមានលក្ខណៈស្លូតបូតក៏ដោយ ពួកវាអាចបាត់ទៅវិញតាមពេលវេលា ហើយមិនមានគ្រោះថ្នាក់នោះទេ ដុំគីសខ្លះអាចបែក និងបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាឈឺពោះធ្ងន់ធ្ងរ និងហើមពោះ។
នេះមិនមែនជាលើកទីមួយទេដែល Hailey ទទួលរងពីជំងឺនេះ។ នៅឆ្នាំ ២០២២ ភរិយារបស់ Justin បានចែករំលែកនៅលើ Instagram ថានាងមានដុំសាច់អូវែ ទំហំប៉ុនផ្លែប៉ោម ។ Hailey បានសរសេរថា «ខ្ញុំមិនមានជំងឺ endometriosis ឬ PCOS ទេ ប៉ុន្តែខ្ញុំមានដុំគីស។ វាមិនមែនជារឿងសប្បាយនោះទេ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]