កម្សាន្ត៖ តារាចម្រៀងស្រី Park Bom ដែលជាសមាជិកក្រុមចម្រៀងនារី 2NE1 បានក្លាយជាប្រធានបទនៃការវែកញែកពីសំណាក់អ្នកគាំទ្រសាជាថ្មីម្ដងទៀត ក្រោយឃើញរូបភាពថ្មីដែលនាងបានបង្ហោះ ក្នុងគណនីបណ្ដាញសង្គម Instagram។

នាថ្ងៃទី២១ខែមេសាកន្លងទៅនេះ Park Bom បានបង្ហោះរូបភាព២សន្លឹកដែលនាងបាន ថតនៅក្នុងឡាន អំឡុងពេលធ្វើដំណើរ ដែលធ្វើឲ្យអ្នកគាំទ្រខ្លះមានការសប្បាយចិត្តដែលឃើញនាងបង្ហោះរូបថតថ្មី តែអ្នកគាំទ្រខ្លះទៀតបានសម្ដែងការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់នាង ដោយសារតែនាងបានប្រើ Filter ខ្លាំងហួសហេតុពេក សឹងតែដូចមិនមែនមនុស្សធម្មតា។

នេះមិនមែនជាលើកទី១ទេដែល Park Bom ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភព្រោះកន្លងមក នាងតែងតែប្រើ Filter បិទបាំងមុខមាត់ពិតរបស់នាង ទាំងដែលមុខមាត់ពិតដោយមិនប្រើ Filter របស់ Park Bom ពិតជាស្រស់ស្អាតខ្លាំង៕




ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]