តៃវ៉ាន់៖ ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម Weibo មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងព័ត៌មានអំពីអ្នកស្រី Hoang Xuan Mai ដែលជាម្តាយរបស់តារាសម្តែងស្រី Barbie Hsu ដែលបានលើកឡើងពីស្ថានភាពបច្ចុប្បន្នរបស់អ្នកស្រី។

ជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមេសា ម្តាយរបស់ Barbie Hsu បានបង្ហោះអត្ថបទពីរជាប់គ្នា នៅលើទំព័រផ្ទាល់ខ្លួន។ ដោយ អ្នកស្រី បានចែករំលែកដោយត្រង់ថា អ្នកស្រីមិនអាចចាំបាន ថាតើខ្លួនបានឃើញកូនស្រីជាទីស្រឡាញ់ ចាកចេញទៅ ប៉ុន្មានថ្ងៃមកហើយ។ អ្នកស្រីក៏បានទៅជួបគ្រូពេទ្យវិកលចរិត និងទទួលថ្នាំបេះដូង ប៉ុន្តែស្ថានភាព មិនប្រសើរឡើងទេ។

ម្តាយរបស់តារាសម្តែងស្រី Barbie Hsu ក៏បាន អំពាវនាវរកជំនួយ ពីសង្គមអនឡាញថា «សូមផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ផ្ញើថាមពលវិជ្ជមានមកខ្ញុំផង»។ ភ្លាមៗបន្ទាប់ពីនោះ អ្នកស្រីបានបង្ហាញថា ខ្លួនពិតជាត្រូវការអ្នកណែនាំ ខាង វិញ្ញាណ-កាយ-ចិត្ត យ៉ាងខ្លាំង ហើយបាននិយាយចំៗឈ្មោះគ្រូទាយ ដែលហាក់ដូចជាសង្ឃឹមថា នឹងទទួលបានជំនួយពីបុគ្គលនេះ ដើម្បីជំនះវិបត្តិ។

មុននេះបន្តិច មិត្តភក្តិជិតស្និទ្ធរបស់ Barbie Hsu បានទម្លាយថា ក្រោយបាត់បង់កូន ម្តាយរបស់តារាស្រីរូបនេះ មិនត្រឹមតែមានជម្ងឺគេងមិនលក់នោះទេ ថែមទាំងសោកស្ដាយខ្លាំង រហូតធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]