APOPO៖ នៅខែមេសា ឆ្នាំ 2025 កណ្តុរថង់យក្សអាហ្វ្រិក Gambian pouched rat អាយុប្រាំឆ្នាំឈ្មោះ Ronin សម្រេចបាននូវលិទ្ធផលគួរអោយភ្ញាក់ផ្អើលមួយដោយរកឃើញមីនចំនួន 109 គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ (UXOs) ចំនួន 15 នៅក្នុងខេត្ត ព្រះវិហារ។

សមិទ្ធិផលនេះបានធ្វើឱ្យ Ronin ទទួលបានកំណត់ត្រាពិភពលោក Guinness World Record ដែលលើសពីកំណត់ត្រមុនរបស់ Magawa ដែលជាកណ្តុរវីរបុរសមួយទៀត ដែលបានរកឃើញគ្រាប់មីន 71 គ្រាប់ និង UXOs 38 គ្រាប់ ខណៈពេលបម្រើការងារ។

Ronin ត្រូវបានបណ្ដុះបណ្ដាលដោយអង្គការមិនរកប្រាក់ចំណេញ APOPO ដែលមានមូលដ្ឋាននៅប៊ែលហ្ស៊ិក ហើយបានចាប់ផ្ដើមបម្រើការងារនៅខែសីហា ឆ្នាំ 2021។ ដោយសមត្ថភាពហិតក្លិនយ៉ាងអស្ចារ្យ និងទម្ងន់ស្រាលប្រហែល 1.3 គីឡូក្រាម Ronin អនុញ្ញាតឱ្យវាអាចដើរឆ្លងកាត់តំបន់វាលគ្រាប់មីនបានដោយមិនបង្កឲ្យគ្រាប់មីនផ្ទុះ។

Ronin អាចស្ទង់ដីស្មើរនឹងទីលានវាយកូនបាល់បានក្នុងរយៈពេលត្រឹមតែ 30 នាទី បើធៀបនឹងមនុស្សប្រើម៉ាស៊ីនស្ទង់លោហៈដែលត្រូវចំណាយរហូតដល់ ៤ ថ្ងៃ។
Hero Rat Ronin ដែលជាវីរៈបុរសយើង កើតនៅថ្ងៃទី 13 ខែសីហា ឆ្នាំ 2019 នៅ Morogoro ប្រទេសតង់ហ្សានី។ Ronin ត្រូវបានគេពិពណ៌នាថាជាកណ្តុរ ខិតខំប្រឹងប្រែង រួសរាយរាក់ទាក់ និងស្ងប់ស្ងាត់។ ដែលគាត់ចូលចិត្តគឺផ្លែបឺរ ដែលជារង្វាន់ក្នុងអំឡុងពេលបណ្តុះបណ្តាល និងប្រតិបត្តិការ។

សមិទ្ធិផលរបស់ Ronin បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៅកម្ពុជាដើម្បីដោះស្រាយកាកសំណល់នៃជម្លោះកន្លងមក និងធានាសុវត្ថិភាពសាធារណៈ កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនជាងគេនៅទូទាំងពិភពលោក ដោយមានមីនប្រមាណពី 4 ទៅ 5 មួយលានគ្រាប់នៅតែមាន។

ការដែលត្រូវបានបណ្តុះបណ្តាល ប្រកបដោយភាពច្នៃប្រឌិតរបស់ APOPO ធ្វើអោយសត្វកណ្តុរដូចជា Ronin បានបង្ហាញពីសក្តានុពលនៃវិធីសាស្រ្តជំនួសនៅក្នុងប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ គំនិតផ្តួចផ្តើមបែបនេះអាចពន្លឿនដំណើរការនៃការធ្វើឱ្យតំបន់ដែលរងផលប៉ះពាល់មានសុវត្ថិភាពសម្រាប់សហគមន៍។
ប្រភពពី៖ as.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]