កម្សាន្ត៖ សមាជិក Bain នៃក្រុម Just B បានប្រកាសជាផ្លូវការយ៉ាងមានមោទកភាពថា ខ្លួនជាផ្នែកមួយនៃសហគមន៍ LGBTQ។

កាលពីថ្ងៃទី២២ខែមេសាកន្លងទៅនេះ ក្រុមចម្រៀង Just B បានធ្វើការប្រគុំតន្ត្រីរបស់ខ្លួននៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា មានចំណងជើងថា "Just ODD" ដោយ Bain ជាសមាជិកម្នាក់ក្នុងក្រុមបានចេញមកប្រកាសថាខ្លួនជាភេទទី៣ និងជាផ្នែកមួយនៃសហគមន៍ LGBTQ ទៀតផង។

Bain បាននិយាយថា "ខ្ញុំពិតជាមានមោទកភាពដែលបានធ្វើជាផ្នែកមួយនៃសហគមន៍ LGBTQ" ។ គួរបញ្ជាក់ផងដែរថា Bain ដែលមានឈ្មោះពិត Song Byung Hee មានអាយុ២៥ឆ្នាំ គឺមកពីខេត្ត Daejeon និងបានបញ្ចប់ការសិក្សាពី វិទ្យាល័យ Daejeon Gapcheon ។

គួរបញ្ជាក់ផងដែរថា វាពិតជាកម្រមែនទែនដែលតារាកូរ៉េចេញមកទទួលស្គាល់ការពិតថាខ្លួនជាផ្នែកមួយនៃសហគមន៍ LGBTQ ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]