កម្សាន្ត៖ Xiao Yue'er ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់តារាសម្តែង Barbie Hsu និងអ្នកជំនួញ លោក Wang Xiaofei មានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ នៅអាយុ ១១ឆ្នាំ។

Barbie Hsu
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងស្រីរូបនេះ បានទៅផ្សារទំនើប Pop Mart ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២២ ខែមេសា ដោយបានទៅជាមួយម្តាយចុង Mandy ដែលជាភរិយាថ្មីរបស់ Wang Xiaofei

យោងតាមប្រភព Sinchew ក្មេងស្រីរូបនេះ មានកម្ពស់ខ្ពស់ និងរាងស្លីម មានស្បែកស សក់ខ្មៅ មុខស្អាត និងតុបតែងខ្លួនដោយស្លៀកសម្លៀកបំពាក់សាមញ្ញ។ ខណៈប្រភព​ខ្លះ បាន​និយាយ​ថា នាង​ចូល​វ័យ​ជំទង់​ ដោយ​មាន​បុគ្គលិក​លក្ខណៈ​ស្ងប់ស្ងាត់ និង​មិន​សូវ​ចេះ​និយាយ។

រូបភាព

យោងតាម ​​QQ ចាប់តាំងពីម្តាយបានទទួលមរណភាព ក្មេងស្រីរូបនេះ និងប្អូនប្រុសរបស់នាង បានទៅទីក្រុងប៉េកាំង ដើម្បីរស់នៅជាមួយឪពុកនិងម្តាយចុងរបស់នាង។ នាងមានភាពជិតស្និទ្ធនឹងឪពុករបស់នាង និងត្រូវបានមើលថែទាំដោយម្តាយចុងរបស់នាង ផងដែរ។ នៅលើ Weibo ទស្សនិកជនសង្ឃឹមថា ក្មេងស្រីនេះ នឹងមានជីវិតដ៏រីករាយជាមួយនឹងគ្រួសារថ្មីរបស់ខ្លួន និងបានជម្នះបន្តិចម្តងៗ នូវការឈឺចាប់នៃការបាត់បង់ម្តាយរបស់នាង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
 Barbie Hsu
Wang Xiaofei
Wang Xiaofei
Wang Xiaofei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]