ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសថា និងតំឡើងពន្ធបន្ទះសូឡាពីអាស៊ីខាងកើត ចំនួន ៤ ប្រទេស ដោយចោទប្រកាន់ថា កំពុងទទួលបានប្រាក់ឧបត្ថម្ភរបស់ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ឬអាស៊ីខាងកើតចំនួន ៤ ប្រទេស នេាះរួមមាន​ កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ពីព្រោះបានទទួលការជួយផ្នែកហិរញ្ញវត្ថុពីចិន។

  • បន្ទះសូឡាពីកម្ពុជា ទទួលពន្ធខ្ពស់បំផុត ជាមធ្យម ៦៥២% ហើយក្រុមហ៊ុនខ្លះអាចរងពន្ធដល់ទៅ ៣៥០០%។
  • បន្ទះសូឡាពីវៀតណាម និងថៃ មានពន្ធជាមធ្យមជាង ៤០០%។
  • បន្ទះសូឡាពីម៉ាឡេស៊ី ទទួលពន្ធត្រឹមតែ ៣៤% ប៉ុណ្ណោះ។

គណបក្សទាំងពីរនៅអាមេរិកគាំទ្រការបង្កើនពន្ធនេះ ដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិកមានអត្ថប្រយោជន៍លើចិន។ រដ្ឋមន្ត្រីពាណិជ្ជកម្មបាននិយាយថា ចិនគួរត្រូវទទួលខុសត្រូវចំពោះការជួយដែលប៉ះពាល់ដល់ឧស្សាហកម្មអាមេរិក។

ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនព្រួយបារម្ភថា ពន្ធខ្ពស់អាចធ្វើឲ្យតម្លៃដំឡើងបន្ទះសូឡាឡើងខ្ពស់ ហើយអាចប៉ះពាល់ដល់ការផលិតថាមពលនិងបណ្តាលឲ្យមានបញ្ហាបរិស្ថាន។

ម៉្យាងវិញទៀត ផែនការនេះត្រូវបានស្នើរមកពីរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែពន្ធមិនអាចត្រូវបានដាក់រហូតទាល់តែស្ថាប័នរដ្ឋាភិបាលអាមេរិកដាច់ដោយឡែកមួយ(គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ) The International Trade Commission កំណត់ថាតើក្រុមហ៊ុនអាមេរិកពិតជាប៉ះពាល់ដល់ការនាំចូលពីបរទេសដែរឬទេ។ គណៈកម្មការនឹងធ្វើការសម្រេចចិត្តនៅក្នុង ខែមិថុនា។

The International Trade Commission

ប្រភពពី៖ aol.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]