រាជធានីភ្នំពេញ៖ កម្ពុជានិងចាត់វិធានការការពារ កាត់បន្ថយការបំពុលខ្យល់នា ថ្ងៃទី២២ ខែមេសា រាជធានីភ្នំពេញនាថ្ងៃអង្គារ បានចាត់វិធានការដើម្បីទប់ស្កាត់ការបំពុលខ្យល់ក្នុងខែមេសា និងខែឧសភា។ អភិបាលរាជធានីភ្នំពេញ លោក Khuong Sreng បាននិយាយថា វិធានការនេះត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងប្រភពនៃការបំពុលខ្យល់ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៏នូវសម្រស់របស់រដ្ឋធានី។
លោកបានបន្តទៀតថា "ជាការចាំបាច់ណាស់ក្នុងការចាត់វិធានការដើម្បីការពារភ្លើងឆេះព្រៃ និងការដុតស្មៅ ចំបើង សំរាម និងកាកសំណល់រឹងនៅកន្លែងបើកចំហ ទីលានចាក់សំរាម និងកន្លែងសាងសង់នៅក្នុងទីក្រុង" លោកក៏បាន ណែនាំអាជ្ញាធរឱ្យអប់រំម្ចាស់សំណង់ អ្នកម៉ៅការសាងសង់ ម្ចាស់អាជីវកម្មបេតុងចម្រុះ និងម្ចាស់អាជីវកម្មដឹកជញ្ជូនថ្ម ខ្សាច់ ដើម្បីការពារការហុយនៃធូលី ឬភាគល្អិតអណ្តែតចូលទៅក្នុងខ្យល់។ លោកបានបន្ធែមថា "នាយកដ្ឋានឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្សេងៗ ត្រូវត្រួតពិនិត្យកម្រិតស្តង់ដារនៃ ស្ពាន់ធ័រ (S) ដែលមាននៅក្នុងប្រេងឥន្ធនៈនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងរាជធានីភ្នំពេញ"។
យោងតាមអ្នកជំនាញ 70 ភាគរយនៃការបំពុលខ្យល់បានមកពីប្រេងឥន្ធនៈយានយន្ត 20 % ពីធូលីនៅកន្លែងសាងសង់ និង 10 % មកពីប្រភពផ្សេងទៀតដូចជាការដុតសំរាមជាដើម។
ប្រភពពី៖ Asia&Pacific
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]