កម្សាន្ត៖ តារាសម្តែងស្រី Carman Lee បានទាក់ទាញការចាប់អារម្មណ៍ ក្នុងវ័យ ៥៨ឆ្នាំ នៅពេលដែល នាងបានស្លៀកសំលៀកបំពាក់បង្ហាញរាង កាលពីថ្ងៃទី ២៣ ខែមេសា កន្លងទៅនេះ។

តារាសម្ដែងស្រី Carman Lee បានតុបតែងខ្លួន ដោយពាក់អាវពណ៌ស ខោជើងវែងពណ៌ស និងអាវកីឡាខាងក្នុងពណ៌ខៀវ បង្ហាញចង្កេះតូចស្អាត និងរាងកាយពោរពេញដោយថាមពល។ នៅពេលដែល នាងឈប់នៅមាត់ទ្វារហាងមួយកន្លែង មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា ដោយកាន់ទូរស័ព្ទរបស់ពួកគេ ដើម្បីថតរូប និងហៅឈ្មោះរបស់តារាស្រីរូបនេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាពរបស់ តារាសម្ដែងស្រី Carman Lee ក្រោយពីត្រូវបានចែករំលែកនៅលើ Weibo ទស្សនិកជនជាច្រើន បានសរសើរពីរូបរាងរបស់តារាស្រីរូបនេះ ដោយបានបញ្ចេញមតិថា រូបរាងស្អាតដូចអាយុខ្ទង់ម្ភៃ និងសម្រស់កាន់តែក្មេងជាងវ័យ ខណៈនាងស្ថិតក្នុងវ័យជិត ៦០ ឆ្នាំទៅហើយ ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]