កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗ សម្រាប់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមួយនឹងការបង្ហាញស្ទាយ៍តុបតែងខ្លួន ជាបន្តបន្ទាប់ បង្ហាញពីភាពស្រស់ស្អាតទាក់ទាញ មិនថាជាឈុតបែបសម័យថ្មី ឬប្រពៃណីបែបបុរាណនោះ រូបនាង នៅតែអាចបង្ហាញ បានយ៉ាងស័ក្តិសមជាមួយនឹងរូបសម្រស់ផូរផង់ ។

ថ្មីៗនេះវិញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចេញមកបង្ហាញរូបភាពថ្មីមួយចំនួន នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាងបានបង្ហាញស្ទាយ៍តុបតែងខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតបែបបុរាណ យ៉ាងទន់ភ្លន់ បង្ហាញរូបសម្រស់ស្អាត មានមន្តស្នេហ៍ គួរឲ្យគយគន់។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយនោះ ក៏មានហ្វេនៗជាច្រើន បានបង្ហាញពីការពេញចិត្ត និងបានសរសើរពីការរៀបចំខ្លួនរបស់នាង ដែលពោរពេញដោយភាពស្រស់ស្អាត មានមន្តស្នេហ៍ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]