Wiki media៖ នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2025 ឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ចូលក្នុងវិបត្តិការទូត បន្ទាប់ពីការវាយប្រហារភេរវកម្មនៅជ្រលងភ្នំ Baisaran របស់ Kashmir ដែលបានសម្លាប់ភ្ញៀវទេសចរ 25 នាក់ និងអ្នកស្រុក 1 នាក់ បានបង្កឱ្យមនុស្សជាង 20 នាក់រងរបួស។

ក្រោយមក ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា គាំទ្រអំពើភេរវកម្មឆ្លងដែននេះ ហើយបានចាប់ផ្តើមចាត់វិធានការ ការដកហូតនូវទិដ្ឋាការប៉ាគីស្ថានទាំងអស់ ផ្អាកការចេញទិដ្ឋាការថ្មី បណ្តេញអ្នកការទូតប៉ាគីស្ថានចេញ ការបិទព្រំដែន Attari-Wagah ដោយបញ្ឈប់ពាណិជ្ជកម្មទ្វេភាគី និងការដកខ្លួនចេញពីសន្ធិសញ្ញាទន្លេ Indus ដែលជាកិច្ចព្រមព្រៀងចែករំលែកទឹកដ៏សំខាន់រវាងប្រទេសទាំងពីរ។

ខណៈដែលប៉ាគីស្ថានបានបដិសេធការចោទប្រកាន់ទាំងនេះ និងឆ្លើយតបជាមួយនឹងវិធានការដោយ ការបញ្ជូនអ្នកការទូតឥណ្ឌាចេញវិញ, ការបញ្ឈប់ធ្វើ Visaសម្រាប់ជនជាតិឥណ្ឌា, ការរឹតបន្តឹងពាណិជ្ជកម្ម និងការបិទអាកាសចរណ៍ និងច្រកព្រំដែន។ គណៈកម្មាធិការសន្តិសុខកាសែត (CCS) នៃរដ្ឋាភិបាលឥណ្ឌា ក៏បានអំពាវនាវដល់ពលរដ្ឋខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន និងអំពាវនាវឱ្យអ្អ្នកដែលកំពុងស្ថិតនៅទីនោះ វិលត្រឡប់មកប្រទេសឥណ្ឌាវិញឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

ឧប្បត្តិហេតុនេះបានបង្កើនភាពតានតឹងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរ ដែលបង្កើនការព្រួយបារម្ភអំពីជម្លោះដែលអាចកើតមាន។ ការវាយប្រហារនេះ ក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងតំបន់ផងដែរ ដោយភ្ញៀវទេសចរជាច្រើនចាកចេញពី Kashmir ។

ប្រភពពី៖ apnewas
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]