កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Luhan ដែលជាអតីតសមាជិករបស់ក្រុមចម្រៀងបុរស EXO បានទាក់ទងគ្នាជាមួយនឹងតារាសម្ដែងស្រី Guan Xiaotong តាំងពីឆ្នាំ២០១៧មកម៉្លេះ ពោលគឺក្រោយ Luhan បានចាកចេញពី EXO។ពួកគេបានបន្តទាក់ទងគ្នា បើទោះបីជាមានគម្លាតអាយុដល់ទៅ៧ឆ្នាំក៏ដោយ ហើយអ្នកទាំងពីរក៏ធ្លាប់សម្ដែងក្នុងរឿងជាមួយគ្នាផងដែរ។

Luhan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Luhan និង Xiaotong

Xiaotong ក៏តែងតែជូនពរថ្ងៃបុណ្យខួបកំណើត Luhan ជារៀងរាល់ឆ្នាំពុំដែលខានដូចគ្នា។យ៉ាងណាមិញ នាឆ្នាំ២០២៥នេះ ក្នុងថ្ងៃខួបកំណើត Luhan នាថ្ងៃទី២០ខែមេសាកន្លងទៅនេះ គេពុំបានឃើញនាងបានផ្ញើសារជូនពរដល់ Luhan នោះឡើយ ដែលធ្វើឲ្យមានការវែកញែកថាអ្នកទាំងពីរទំនងជាបានបែកគ្នាហើយ ខណៈដែល ពាក្យចចាមអារ៉ាមបែកគ្នាបានផ្ទុះឡើងមួយរយៈមកហើយ។

Luhan និង Xiaotong

កាលពីខែកុម្ភៈកន្លងទៅ Luhan ក៏មានពាក្យចចាមអារ៉ាមថាបានលួចក្បត់ Xiaotong ទៅទាក់ទងនារីផ្សេង ដែលធ្វើឲ្យអ្នកគាំទ្រខ្លះមានការសន្មតថា មូលហេតុនៃការបែកគ្នារបស់អ្នកទាំងពីរគឺមកពី Luhan បានក្បត់នាង តែយ៉ាងណាមិញ គេពុំទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះគ្មានការបកស្រាយណាមួយឡើយ៕  

Luhan និង Xiaotong

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]