កីឡា៖ លោក Luis Enrique ជាអ្នកចាត់ការរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain បាននិយាយថា កីឡាករ Vitinha ជាខ្សែបម្រើដ៏ល្អផ្ដាច់គេក្នុងលោក មុនពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ទល់នឹង Arsenal មកដល់។

លោក Luis Enrique
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Vitinha

PSG នឹងត្រូវប៉ះភាគីរបស់លោក Mikel Arteta នាថ្ងៃទី៣០ខែមេសា សម្រាប់ជើងទី១ ហើយជើងទី២នឹងធ្វើឡើងនាថ្ងៃទី៨ខែឧសភា ខណៈដែល PSG ជាក្រុមដែលគេរំពឹងទុកថាអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League សម្រាប់រដូវកាល ២០២៤-២០២៥ នេះ។

កីឡាករ Vitinha

Vitinha បានក្លាយជាកីឡាករស្នូលនៅតំបន់បម្រើនៅ PSG តាំងពីលោក Luis Enrique ចូលមកដឹកនាំនាឆ្នាំ២០២៣ ដោយរូបគេបានចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមនិងរំពឹងទុកថានឹងធ្វើដំណើរជាមួយ PSG ទៅប្រកួតជាមួយ Arsenal នៅ UCL ផងដែរ។

លោក Luis Enrique

យ៉ាងណាមិញ លោក Enrique បានសរសើរកូនក្រុមរបស់លោករូបនេះថា៖

"ខ្ញុំមិនឃើញកីឡាករណាល្អដូចគេសម្រាប់តំណែជាខ្សែបម្រើទេ។ ខ្ញុំអាចនឹងគិតខុស តែខ្ញុំកម្រគិតខុសណាស់។"  

ប្រភព៖: metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]