កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានឥទ្ធិពលនាពេលបច្ចុប្បន្ន ដែលមិនថានាងធ្វើអី ស្លៀកពាក់អ្វីក៏អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង និងតែងតែធ្វើតាមនាងជានិច្ច។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះក្រោយបញ្ចេញអាល់ប៊ុមទោលដំបូងរបស់នាង ឈ្មោះ "Ruby" ដែលជាអាល់ប៊ុមស្ថិតក្រោមផលិតកម្មថ្មី ODD ATELIER របស់នាងរួចមក Jennie ក៏បានបន្តឡើងសម្ដែងលើឆាកប្រគុំតន្ត្រី Coachella ឆ្នាំ២០២៥ ព្រមជាមួយនឹងភាពជោគជ័យ។

Jennie 

យ៉ាងណាមិញ នាយប់ថ្ងៃទី២៦ខែមេសាកន្លងទៅនេះ Jennie បានបង្ហោះរូបភាពថ្មីមួយ ប្រកាសថានាងនឹងចេញ MV បទ "Seoul City" ដែលនឹងចេញនាថ្ងៃទៅ ២៦ខែមេសា នៅម៉ោង១ថ្ងៃត្រង់ (ម៉ោងនៅកូរ៉េ)។

Jennie 
Jennie 

តែអ្នកគាំទ្រចាប់អារម្មណ៍លើការស្លៀកពាក់និងតែងខ្លួនរបស់នាងមួយឈុតនេះខ្លាំងណាស់ គឺនាងបានពាក់អាវចោមពុងបែប Crop Top ពណ៌ខ្មៅមានប៉ាក់រូបផ្កាពណ៌ស បញ្ចេញក្បាលពោះដ៏ស្រឡូននិងរាងរៅដ៏ស្វ៊ែលរបស់នាងជាមួយនឹងសក់ខ្មៅទម្លាក់ត្រង់ភ្លឹង រួមជាមួយការតុបតែងខ្លួនដោយផាត់មុខបែប Smoky Eyes ដិតៗបែបកាចៗធ្វើឲ្យនាងមើលទៅមានមន្តស្នេហ៍ខ្លាំង ព្រមទាំងជះចំហាយស៊ិចស៊ីស៊ីវិល័យដូចនារីអភិជន៕  

រូបភាព​​​ថ្មីរបស់ Jennie 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]