កម្សាន្ត៖ អ្នកស្រី Zhang Lan ដែលជាម្តាយរបស់ពាណិជ្ជករ លោក Wang Xiaofei បានបង្ហោះរូបភាពមួយចំនួននៃផ្ទះវីឡាថ្មីរបស់កូនប្រុសខ្លួន នៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២៦ ខែមេសា កន្លងទៅនេះ។

Wang Xiaofei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម រូបភាពដែលបង្ហោះដោយម្ដាយ Wang Xiaofei បានឲ្យឃើញថា វីឡាមួយនេះ គឺជាផ្ទះថ្មីថ្មោង របស់ Wang Xiaofei និង ភរិយាថ្មី Mandy ។ ផ្ទះ​នេះ ​ត្រូវ​បាន​គេ​តុបតែង​យ៉ាង​ប្រញាប់​ប្រញាល់ ​តាម​ការ​រចនា​របស់ អ្នកជំនួញរូបនេះផ្ទាល់ ខណៈផ្នែក​ខាង​ក្រៅ ​ត្រូវ​បាន​គេ​កែ​លម្អ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ ទីធ្លាខាងក្រៅផ្ទះ មានសួនឯកជនមួយ ដែលមានរុក្ខជាតិបៃតងខៀវស្រងាត់ រួមទាំងមានស្រះត្រីដែលមានភាពប្រណិត។ យ៉ាងណាមិញ ទាំងខាងក្នុង និងខាងក្រៅផ្ទះ សុទ្ធតែមានគ្រឿងសង្ហារិមថ្លៃៗ ទំនើបៗ និងមានរូបគំនូរតម្លៃរាប់សិបលាន ផងដែរ។

រូបភាព

Wang Xiaofei បានរចនាបន្ទប់ពីរ សម្រាប់កូនទាំងពីរនាក់របស់ខ្លួន ដែលមានទីតាំងនៅជាន់ទីមួយ និងទីពីរ។ ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា បន្ទប់​ទាំង​ពីរ​មាន​បង្អួច​ ពី​​ឥដ្ឋដល់​ពិដាន មាន​ទំហំ​ធំ និង​មាន​គ្រឿង​សង្ហារិម​ប្រណីត។

ប្រភពមួយចំនួនដែលស្និទ្ធនឹងគ្រួសារអ្នកជំនួញរូបនេះ បាននិយាយថា Wang Xiaofei និង Mandy នឹងរៀបការនៅថ្ងៃទី ១៧ ខែឧសភា នៅស្រុកកំណើតរបស់ពួកគេ នៅទីក្រុងប៉េកាំង។ អ្នក​ទាំង​ពីរ​ បាន​មក​រស់​នៅ​ទី​នេះ​ជាមួយ​កូន​ពីរ​នាក់ ជា​ជាង​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​តៃវ៉ាន់​វិញ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និង Mandy
Wang Xiaofei និង Mandy
Wang Xiaofei និង Mandy
Wang Xiaofei និង Mandy
Wang Xiaofei និង Mandy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]