កម្សាន្ត៖ តារាម៉ូដែលស្រី Gigi Hadid ត្រូវបានគេឃើញ កាន់ដៃជាមួយតារាសម្តែង Bradley Cooper នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង New York ក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី ២៥ ខែមេសា។

Gigi Hadid 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍​តារា​មួយ​គូ​នេះ ​មើល​ទៅមានភាព​ស្រស់​ស្រាយ ​ពេល​មក​ដល់​ក្នុង​ពិធី​ជប់លៀង​មួយ​ នៅ​ភោជនីយដ្ឋាន កាល​ពី​យប់​ថ្ងៃ​សុក្រ។ តារា​ម៉ូដែលស្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​ មើល​ទៅ​ស្រស់​ស្អាត ​ក្នុង​ឈុត​អាវពណ៌​ស ខោ​ស្បែក និង​គ្រឿងអលង្ការ​​ដ៏​ទាក់ទាញ។ នាង​ក៏​ពាក់​ចិញ្ចៀន​នៅ​លើ​ម្រាម​ដៃ​ឆ្វេង​របស់​នាង ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យពីរឿងភ្ជាប់​ពាក្យ។ តារាប្រុស Bradley Cooper ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងអាវទាន់សម័យ ព្រមទាំងបង្ហាញស្នាមញញឹម ហើយកាន់ដៃមិត្តស្រីរបស់ខ្លួន ពេលដើរចេញពីឡាន ទៅខាងក្នុង។

Gigi Hadid និង Bradley Cooper

ពិធីខួបកំណើតរបស់ Gigi Hadid ក៏មានការចូលរួមពីឪពុកម្តាយ ប្អូនស្រី Bella Hadid និងមិត្តភក្តិជិតស្និទ្ធមួយចំនួន ដូចជាតារាសម្តែង Anne Hathaway និងស្វាមី Emily Ratajkowski ។

គួររំឮកផងដែរថា Gigi Hadid និង Bradley Cooper បានទាក់ទងគ្នា តាំងពីចុងឆ្នាំ ២០២៣ ហើយទំនាក់ទំនងនេះ ត្រូវបានគេនិយាយថា កាន់តែស៊ីជម្រៅ។ អ្នក​ទាំង​ពីរ​ មាន​ភាព​ដូច​គ្នា​ច្រើន ហើយ​ចុះ​សម្រុង​គ្នា​ បាន​យ៉ាង​ល្អ។ Gigi បាននិយាយថា ទំនាក់ទំនងរបស់នាងជាមួយ Bradley បច្ចុប្បន្ន គឺ រ៉ូមែនទិច និងរីករាយណាស់ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid និង Bradley Cooper
Gigi Hadid និង Bradley Cooper
Gigi Hadid និង Bradley Cooper

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]