កីឡា៖ ក្រុមហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២៤/២០២៥ បន្ទាប់ពីបានយកឈ្នះក្រុម មាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ៥ ទល់នឹង១ ក្នុងការប្រកួត Premier League កាលពីយប់ថ្ងៃទី២៧ខែមេសាកន្លងទៅនេះ។

Liverpool 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកគាំទ្រហង្សក្រហមទាំងនៅអង់គ្លេស និងមកពីជុំវិញពិភពលោក បានអបអរសាទរក៏ដូចជាប្រារព្ធពិធីអបអរក្លិបយ៉ាងច្រើនកុះករ ដែលនេះជាពានរង្វាន់ Premier League លើកទី២០ហើយដែល Liverpool ក្រសោបបាន ធ្វើឲ្យក្លិបនេះក្លាយជាក្លិបបានឈ្នះពានរង្វាន់ Premier League ស្មើនឹងគូប្រជែង Manchester United ខណៈដែលនៅរដូវកាលនេះ Liverpool នៅសល់៤ប្រកួតទៀតក្នុងដៃ។

Liverpool

លោក Arne Slot ជាអ្នកចាត់ការក្រុមហង្សក្រហម បានថ្លែងសាទរនិងអបអរជាមួយអ្នកគាំទ្រ Liverpool ក្នុងកីឡដ្ឋាន Anfield ខណៈដែលកីឡាករ Liverpool ទាំងអស់ក៏បានច្រៀងសាទរផងដែរ។

Liverpool

តាំងពីចូលដឹកនាំ Liverpool បន្តពីលោក Jurgen Klopp មក លោក Slot បានដឹកនាំក្រុមឲ្យឈ្នះ ២៥ប្រកួត ស្មើ៧ប្រកួត និងចាញ់តែ២ប្រកួតប៉ុណ្ណោះ។

យ៉ាងណាមិញ Liverpool នឹងលើកពាន Premier League ជាផ្លូវការនាថ្ងៃទី២៥ខែឧសភាខាងមុខ ដែលជាថ្ងៃចុងក្រោយនៃការប្រកួត Premier League បន្ទាប់ពីត្រូវប៉ះនឹង Crystal Palace ៕

Liverpool
Liverpool
Liverpool
Liverpool
Liverpool
Liverpool

ប្រភព៖: liverpoolfc

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]