ខែមេសាគឺជាខែដែលម្ចាស់ជើងឯកត្រូវបានលិចឡើង ឬបាត់បង់។​ ក្នុងពិភពបាល់ទាត់ វាជាពេលវេលាដ៏តាន​តឹង ​ឡាយឡំក្តីរំភើប និងការកំណត់ទុកជាមុននៃឆ្នាំ។​ ហើយសម្រាប់ក្រុម FC Barcelona ខែមេសា ឆ្នាំ​2025 អាចជាខែដ៏សំខាន់បំផុតមួយក្នុងឆ្នាំនានា។

នេះមិនមែនគ្រាន់តែជាការឆ្លងផុតនូវកាលវិភាគប្រកួតនោះទេ។​ វាជាការបង្ហាញឱ្យឃើញថា “Barca ថ្មី“ អាចប្រសើរឡើងម្តងទៀត មិនត្រឹមតែក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាជកាលថ្មីក្រោមការដឹកនាំរបស់លោក Hansi Flick

ចាប់តាំងពីការមកដល់ក្នុងខែឧសភា ឆ្នាំ 2024 លោកគ្រូបង្វឹក Hansi Flick បានធ្វើកំណែទម្រង់ក្រុមយ៉ាងស្ងប់ស្ងាត់។ មានមន្ទិលមួយចំនួននៅគ្រាដំបូងថា តើគ្រូបង្វឹកដែលមកពីខាងក្រៅដែលខុសពីទម្រង់លេងដើមរបស់ក្លឹបអាចជោគជ័យដែរឬទេនៅកន្លែងដូចជាក្លឹប Barcelona?​ តើគាត់នឹងព្យាយាមធ្វើត្រាប់តាមទម្រង់លេងអតីតកាល ឬបង្កើតអ្វីមួយថ្មីដែលជាទម្រង់លេងខ្លួនគាត់ផ្ទាល់?​

លោក Flick បានឆ្លើយតបនឹងសំណួរតាមរយៈសកម្មភាព តែមិនមែនពាក្យសម្តី។ គាត់បានកសាងក្រុមដោយ​រក្សាទម្រង់​បច្ចេកទេសដើមរបស់ក្រុមបាល់ទាត់ Barcelona ប៉ុន្តែបន្ថែមល្បឿន ភាពធន់ និងភាពបត់បែន។ ​ពេលវេលានៃការលេងបែបយឺតៗ និងការគ្រប់គ្រងបាល់ខ្លាំងៗលែងមានទៀតហើយ។ ​ក្នុងឆ្នាំ 2025 ក្លឹប​ Barcelona លេងលឿនជាងមុន ដាក់គំនាបបាល់ខ្ពស់ជាងមុន និងសម្របទៅតាមគូប្រកួតនីមួយៗ។

ជំនួសឱ្យតារាបាល់ទាត់ឆ្នើមម្នាក់ ឬពីរនាក់ក្នុងការដឹកនាំការលេង ទម្រង់លេង Barca ថ្មីបានចែកតួនាទីលេងសម្រាប់សមាជិកក្រុមទាំងមូល។

អ្នកដឹកនាំវ័យក្មេងតែមានភាពនឹងនរ

នេះគឺជាក្លឹប Barcelona ដែលក្មេងជាងមុន និងមានថាមពលជាងមុន។​ កីឡាករ Lamine Yamal ដែលកើតនៅឆ្នាំ 2007 មិនត្រឹមតែជាកីឡាករដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអ្នកដឹកនាំម្នាក់រួចទៅហើយ។ ​ល្បឿន​ភាពច្នៃប្រឌិត និងទំនុកចិត្តរបស់គាត់ក្នុងវ័យត្រឹមតែ​ 17 ឆ្នាំបាននឹងកំពុងផ្លាស់ប្តូរការប្រកួត។​​

ក្នុងតំបន់ការពារ កីឡាករ Pau Cubarsí គឺជាតារាឆ្នើមកំពុងរះម្នាក់ទៀត។ ភាពអត់ធ្មត់ ភាពវៃឆ្លាត ​និងបច្ចេកទេសដ៏អំណោយផលបានធ្វើឱ្យគាត់ក្លាយទៅជាចំណែកមួយដ៏សំខាន់នៅក្នុងតំបន់ខ្សែបន្ទាត់ខាងក្រោយ។ ​កីឡាករ Gavi​ ​ដែល​ទើបតែជាពីរបួសថ្មីៗបាននាំមកវិញនូវការគ្រប់គ្រងបាល់ និងភាពស៊ូនៅតំបន់កណ្តាល។​ កីឡាករយុវជនមិនមែន​មានន័យថាគ្មានបទពិសោធន៍នោះទេ។ កីឡារករចាស់វស្សាដូចជា​ ​Robert Lewandowski នៅតែអាចនាំយកគ្រាប់បាល់ជាច្រើន និងភាពជាអ្នកដឹកនាំ។​ កីឡាករ Raphinha និង​កីឡាករ​ Ferran Torres គាំទ្រនៅតំបន់ស្លាបជាមួយនឹងការដាក់សម្ពាធ និងការបំលាស់ទីដ៏វៃឆ្លាត។​ ​កីឡាករ​ Araújo និង កីឡាករ Koundé នាំមកនូវភាពរឹងមាំ និងភាពជឿជាក់បាននៅតំបន់ខាងក្រោយ។ តុល្យភាពរវាងកីឡាករយុវជន និងមានបទពិសោធន៍ គឺជាភាពជោគជ័យមួយរបស់លោក Flick នាពេលកន្លងមកនេះ។​

កាលវិភាគប្រកួតខែមេសាដ៏តានតឹង

ក្លឹប​ Barca កំពុងប្រយុទ្ធក្នុងក្របខណ្ឌធំៗបីនានិទាឃរដូវនេះដែលមានដូចជា៖ La Liga, The Champion League និងអាចនឹងវគ្គផ្តាច់ព្រ័ត្រ Copa del Rey។

ខែមេសាចាប់ផ្តើមជាមួយលទ្ធផលស្មើ  1–1 ទល់នឹងក្រុមបាលទាត់ Real Betis ក្នុងក្របខណ្ឌ La Liga ដែលជាការប្រកួតដ៏ខកចិត្តដែលក្លឹប Barca មានភាគរយគ្រប់គ្រងបាល់រហូតទៅដល់ 74​ ភាគរយ និងស៊ុត 18​ជើង​ប៉ុន្តែមិនអាចរកគ្រាប់បាល់ជ័យជំនះបាន។​ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

នៅថ្ងៃទី 9 ខែមេសា ពួកគេប្រកួតជើងទីមួយក្នុងក្របខណ្ឌ Champion League វគ្គ 8 ក្រុមចុងក្រោយទល់នឹងក្រុមបាល់ទាត់ Borussia Dortmund និងបានយកឈ្នះដោយលទ្ធផល 4–0។ ការប្រកួតជើងទីពីរគឺនៅថ្ងៃទី 15 ខែមេសាដែលអាចនាំពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងគិតចាប់តាំងពីឆ្នាំ 2019។

ក្នុងចន្លោះពេលនេះដែរ ពួកគេនឹងត្រូវលេងការប្រកួតសំខាន់ៗក្នុងលីគទល់នឹងក្រុមបាល់ទាត់ Leganés, Celta, និង Mallorca។ វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Copa del Rey អាចនឹងធ្វើឡើងមុនបំណាច់ខែនេះផងដែរ។​សរុបមក ពួកគេត្រូវលេង 6 ប្រកួតក្នុងរយៈពេលតិចជាងបីសប្តាហ៍ដោយមិនអាចបរាជ័យបានទេ។

ការវិវត្តន៍នៃប្រព័ន្ធយុទ្ធសាស្ត្រ

តើមានអ្វីប្រែប្រួលឱ្យប្រាកដនៅលើទីលានប្រកួត?

1. លឿនជាងមុន ហើយការប្រយុទ្ធកាន់តែមុតស្រួច ក្រុមរបស់លោក Flick មិនលេងប៉ះបាល់ចុះឡើងរហូតទៀតនោះទេ។ ពួកគេបំលាស់ទីយ៉ាងរហ័សទៅមុខត្រឹមតែ 2 ឬ 3 ប៉ះប៉ុណ្ណោះបន្ទាប់មកព្យាយាមស៊ុតរកគ្រាប់បាល់។ វាធ្វើឱ្យខ្សែការពារមានភាពភ្ងាក់ផ្អើល​ និងបង្កើតឪកាសរកគ្រាប់បាល់កាន់តែច្រើនជាងមុន។

2. ការដាក់គំនាបខ្ពស់ហើយខ្លាំងខ្លា នៅពេលក្រុមបាល់ទាត់ Barca បាត់បាល់ភ្លាម កីឡាករជាច្រើននិងដាក់គំនាបដើម្បីយកបាល់មកគ្រប់គ្រងវិញ។ វាបានរំខានទៅដល់ចង្វាក់លេងរបស់គូប្រកួត និងរក្សាឱ្យក្រុមបាល់ទាត់ Barcelona គ្រប់គ្រងក្នុងការប្រកួត។

3. ទម្រង់លេងមានភាពបត់បែន លោក Flick មិនរក្សាទម្រង់លេងតែមួយប្រព័ន្ធនោះទេ។ នៅពេលលេងការពារក្នុងការប្រកួត គាត់ប្តូរ​ពីទម្រង់​ 4-3-3​ ទៅ 4-2-3-1 ឬ 3-4-2-1 ក៏មាន។ ភាពបត់បែនជាយុទ្ធសាស្រ្តនេះធ្វើឱ្យក្រុមបាល់ទាត់ Barcelona​អាចទស្សន៍ទាយទុកមុនកាន់តែតិច និងកាន់តែពិបាកក្នុងការលេងទល់ជាមួយ។

4. ការការពារកាន់តែឆ្លាតវៃ ជាមួយកីឡាករ Cubarsí ចាប់ដៃគ្នាជាមួយកីឡាករ Araújo និងកីឡាករ Koundé ក្នុងតំបន់ការពារ ក្រុមបាល់ទាត់ Barcelona មើលទៅកាន់តែមានភាពរឹងមាំជាងមុន។ ពួកគេនៅតែមានផលលំបាកក្នុងការរៀបក្បួនបន្តិចបន្តួច ប៉ុន្តែសម្រាប់ទម្រង់ការពារទាំងមូលគឺខ្លាំងជាងមុន និងមានភាពរាបរយជាងរដូវកាលមុន។

ភាពជាដៃគូ និងការគាំទ្រជាសកលក្រៅទីលាន

ស្របពេលដែលក្រុមបាល់ទាត់ Barcelona មានការរីកចម្រើននៅលើទីលាន ពួកគេក៏កំពុងបង្កើតវឌ្ឃនភាពថ្មីក្រៅទីលាន​ផងដែរ។ រដូវកាលនេះ ក្លឹបបានបន្តភាពជាដៃគូជាមួយនឹង 1xBet ដែលនឹងបន្តជាដៃគូឧបត្ថម្ភផ្លូវការរបស់ក្រុមបាល់ទាត់ Barcelona។ កិច្ចសហការនេះជួយពង្រឹងជំហររបស់ក្រុមជាសកល និងឆ្លុះបញ្ជាំង​មហិច្ឆតារបស់ខ្លួនក្នុងការនាំមុខមិនមែនត្រឹមតែក្នុងវិស័យបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការច្នៃប្រឌិត និងការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ។​

រៀនសូត្រពីអតីតកាល

ខែមេសាតែងតែជាខែដ៏ខកចិត្តសម្រាប់អ្នកគាំទ្រក្លឹប Barca។

ក្នុងឆ្នាំ 2017 ការវាយបកដ៏កក្រើក 6–1 ទល់នឹងក្រុមបាល់ទាត់ PSG។

ក្នុងឆ្នាំ 2019 ការឈ្នះដ៏អស្ចារ្យទល់នឹងក្រុមបាល់ទាត់ Manchester United ក្នុងវគ្គ 8 ក្រុមចុងក្រោយ ប៉ុន្តែត្រូវបានខកចិត្តដោយបរាជ័យ 0–4 ទល់នឹងក្រុមបាល់ទាត់ Liverpool។

នៅឆ្នាំ 2023 ជាការធ្លាក់ចេញពីក្របខណ្ឌ Champions League ដ៏សោកសៅទល់នឹងក្រុមបាល់ទាត់ Bayern។

ដូច្នេះនៅឆ្នាំ 2025 មានអារម្មណ៍ដូចជាចំណុចរបត់មួយទៀត។ ប៉ុន្តែពេលនេះ អារម្មណ៍គឺខុសប្លែកពីមុន។ ក្រុមមួយនេះមិនត្រឹមតែកំពុងប្រជែងយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងស្តារឡើងវិញនូវអត្តសញ្ញាណ ទំនុកចិត្ត និងជំនឿ។

គោលដៅមិនអាចខ្ពស់ជាងនេះនោះទេ

និយាយដោយស្មោះត្រង់ ពានរង្វាន់ Champions League គឺជាវិញ្ញាសាពិតប្រាកដមួយ។

ពានរង្វាន់ចុងក្រោយបង្អស់របស់ក្រុមបាល់ទាត់ Barcelona គឺនៅឆ្នាំ 2015។ ចាប់តាំងពីពេលនោះមក ក្រុមបានត្រឹមឈរមើលគូប្រជែងដូចជាក្រុមបាល់ទាត់ Real Madrid លើកពាននេះពីរដងជាប់ៗគ្នា។ សម្រាប់ក្លឹបដែលចាត់ទុកខ្លួនឯងថាជោគជ័យនៅតំបន់អឺរ៉ុប គឺពិតជាមានការឈឺចាប់ជាខ្លាំង។

ឥឡូវនេះដំណើរទៅកាន់ភាពជោគជ័យកំពុងរង់ចាំ។ ប្រសិនបើពួកគេជោគជ័យទៅលើក្រុមបាល់ទាត់​​Dortmund វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកំពុងរង់ចាំ ហើយប្រហែលជាអាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ។

ប៉ុន្តែគ្មានអ្វីអាចធានាបាននោះទេ។ កាលវិភាគប្រកួតពិតជាមមាញឹកខ្លាំងណាស់។ គូប្រកួតប្រជែងពិតជាស្វិតស្វាញ ហើយសម្ពាធគឺពិតជាខ្លាំង។

ការសន្មតចុងក្រោយថាវាអាចជាពេលវេលាជោគជ័យឬយ៉ាងណា?

ក្រុមបាល់ទាត់ Barcelona របស់លោក Flick អាចនឹងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាខ្លាំងខ្លា ខ្លាហាន និងគួរឱ្យភ្ងាក់ផ្អើល។​ ការរួមបញ្ចូលគ្នានៃកីឡាករក្មេងៗដែលមានទេពកោសល្យ និងយុទ្ធសាស្រ្តដ៏ឆ្លាតវៃបាននឹងកំពុងដំណើរការ។​ថាមពលមានត្រលប់មកវិញ​ ហើយអ្នកគាំទ្រមានភាពជឿជាក់ម្តងទៀត។

ខែមេសា ឆ្នាំ 2025 មិនត្រឹមតែជាការធ្វើតេស្តទៅលើភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើតេស្តទៅលើអត្តសញ្ញាណ។​​ប្រសិនបើក្រុមបាល់ទាត់ Barcelona អាចរំដោះខ្លួនក្នុងខែនេះ ពួកគេមិនមែនគ្រាន់តែប្រជែងពានរង្វាន់នោះទេ។

ពួកគេនឹងវិលត្រលប់ទៅកាន់ទីដ៏ត្រចះត្រចង់ឡើងវិញ។ ត្រលប់ទៅកាន់ទីដែលពួកគេជឿជាក់ថាជាកន្លែងដ៏សាកសម គឺនៅទីកំពូលនៃតំបន់អឺរ៉ុប។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]