កម្សាន្ត៖ ថ្មីៗនេះ ក្រុមចម្រៀងបុរសផបនិងរ៉ក់ Maroon 5 ទើបតែបានទម្លាក់រូបភាពអាថ៌កំបាំង ប្រកាសពីការត្រឡប់មកវិញជាមួយនឹងចម្រៀងថ្មី ដោយគេឃើញ Adam Levine សមាជិកក្រុមនិងជាអ្នកចម្រៀងសំខាន់ បានឈរបែរខ្នងជាមួយនឹងនារីរាងស្វ៊ែលស្ដើងម្នាក់ ដែលគេស្គាល់នាពេលក្រោយថាជា Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ។


បន្ទាប់ពីមានការសង្ស័យនិងវែកញែករួចមក នាថ្ងៃទី២៨ខែមេសាកន្លងទៅនេះ Maroon 5 បានទម្លាក់រូបភាព Teaser ផ្លូវការជាមួយ Lisa តែម្ដងដែលបទចម្រៀងពួកគេច្រៀងរួមគ្នាមានចំណងជើងថា "Priceless" ។


ក្នុងនោះ Lisa បានស្លៀករ៉ូបរឹបរាង ក្រឡាស្បែកពស់ថ្លាន់ បញ្ចេញស្មា ដៃវែង មើលទៅស្រស់ស្អាតនិងស៊ិចស៊ី ជាមួយនឹងការតុបតែងមុខបែបដិតៗដោយបានឈរដាក់ដៃលើស្មា Adam Levine ខណៈដែលបទចម្រៀងនេះនឹងចេញនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ខាងមុខ៕

ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]