កម្សាន្ត៖ អតីតស្វាមីតារាសម្ដែងស្រី Barbie Hsu ដែលជាអ្នកជំនួញលោក Wang Xiaofei និង ភរិយា Mandy បានរៀបចំពិធីខួបកំណើត គម្រប់ ១១ឆ្នាំ ដល់កូនស្រី Xiao Yue'er កាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅនេះ។

Wang Xiaofei
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រុមគ្រួសារបានអញ្ជើញមិត្តភ័ក្តិរបស់កូនស្រីជាច្រើននាក់ មកចូលរួមពិធីជប់លៀង ហើយជីដូនជីតារបស់នាង ក៏បានចូលរួមអបអរខួបកំណើតរបស់នាង ផងដែរ។ នៅលើ Weibo លោក Wang Xiaofei បានទម្លាយថា ភរិយារបស់ខ្លួន Mandy គឺជាអ្នកទទួលខុសត្រូវ លើការរៀបចំ។

Wang Xiaofei និង Mandy 

រូបថត និងវីដេអូដែលចែករំលែកដោយ Wang Xiaofei បង្ហាញពីបន្ទប់ជប់លៀង ដែលតុបតែងដោយប៉េងប៉ោងបីពណ៌ លឿង ស និងទឹកក្រូច។ កូនស្រីរបស់លោក ពាក់​អាវ​ពណ៌​ស សក់​រលក​វែង ញញឹម​យ៉ាង​រីករាយ​ពេល​ថត​រូប​ជាមួយ​មិត្តភ័ក្ដិ។ Wang Xiaofei បានបង្ហាញក្តីសង្ឃឹមថា សកម្មភាពនេះ អាចជួយកូនស្រីរបស់ខ្លួន បន្ធូរបន្ថយការឈឺចាប់ ពីការបាត់បង់ម្តាយ។

នេះគឺជាការរៀបចំខួបកំណើតដំបូងរបស់ Xiao Yue'er នៅក្នុងទីក្រុងប៉េកាំង ហើយក៏ជាការរៀបចំខួបកំណើតដំបូងរបស់នាងផងដែរ បន្ទាប់ពីម្តាយរបស់នាង តារាសម្តែង Barbie Hsu បានទទួលមរណភាព។ នៅលើ Weibo ទស្សនិកជន បានអបអរសាទរ និងជូនពរក្មេងស្រីនេះ ដោយសង្ឃឹមថា រូបនាងនឹងរកឃើញ ភាពសប្បាយរីករាយក្នុងបរិយាកាសរស់នៅថ្មី របស់នាងឆាប់ៗនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei
Wang Xiaofei
Wang Xiaofei
Wang Xiaofei និង Mandy 
Wang Xiaofei និង Mandy 
Wang Xiaofei និង Mandy 
Wang Xiaofei និង Mandy 
Wang Xiaofei និង Mandy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]