កម្សាន្ត៖ តារាសម្តែងស្រី Marian Rivera និង ស្វាមី លោក Dingdong Dantes ព្រមទាំងកូនស្រី Zia ទទួលបានការចាប់អារម្មណ៍ជាពិសេស នៅក្នុងពិធីមង្គលការមួយ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍។

ថ្មីៗនេះ តារាសម្ដែងស្រី Marian Rivera និង ស្វាមី Dingdong Dantes ព្រមទាំងកូនស្រី បានចូលរួមក្នុងពិធីមង្គលការរបស់អ្នកជិតស្និទ្ធនឹងគ្រួសារ។ ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានតុបតែងខ្លួន ដោយស្លៀករ៉ូបគ្មានខ្សែពណ៌ខៀវបែបរឹបរាង និងបានលេងស្ទាយ៍ចងសក់ឡើងយ៉ាងស្រស់ស្អាត ដើម្បីបង្ហាញមុខដ៏ល្អឥតខ្ចោះរបស់ខ្លួន ជាមួយនឹងការតុបតែងមុខបែបស្រាលៗ។

ទន្ទឹមនឹងនោះដែរ ស្វាមីរបស់នាង លោក Dingdong បានស្លៀកឈុតខ្មៅយ៉ាងសង្ហា។ អ្នកទាំងពីរត្រូវបានគេនិយាយថា ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ដោយសារតែរូបរាងដ៏ទាក់ទាញរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការយកចិត្តទុកដាក់ទាំងអស់ គឺបានផ្តោតទៅលើកូនស្រីរបស់ Marian Rivera បន្ទាប់ពី ត្រូវបានគេឃើញ កូនស្រីនាងស្លៀករ៉ូបពណ៌លឿងដ៏ស្រស់ស្អាត ខណៈដែលបានទទួលតួនាទីជាអ្នកកំដរកូនក្រមុំ ក្នុងព្រឹត្តិការណ៍នេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]