កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា លោក Carlo Ancelotti ជាអ្នកចាត់ការក្រុមអធិរាជស Real Madrid បានព្រមព្រៀងលើលក្ខខណ្ឌមួយចំនួន ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលហើយ ខណៈដែល Real Madrid ក៏ត្រៀមនឹងចែកផ្លូវជាមួយនឹងអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះដែរ។

លោក Carlo Ancelotti
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិប្រេស៊ីល

លោក Ancelotti ទំនងជាទៅដឹកនាំ ប្រេស៊ីល នាចប់រដូវកាលនេះ ស្របពេលក្លិប Real Madrid គ្មានចេតនាអនុញ្ញាតឲ្យលោកដឹកនាំបន្តឡើយ ដោយសារនៅរដូវកាលនេះ លោក Ancelotti បានដឹកនាំឲ្យ Real Madrid បរាជ័យក្នុងការឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ហើយនាពេលថ្មីៗនេះ Real Madrid ក៏បានចាញ់ Barcelona ខកខានលើកពាន Copa Del Rey ផងដែរ។

លោក Carlo Ancelotti
លោក Carlo Ancelotti

បរាជ័យនេះពុំអាចធ្វើឲ្យលោកបន្តដឹកនាំនៅ Real Madrid បានឡើយ ដោយលោកនឹងចាកចេញនាចប់រដូវកាល ខណៈកុងត្រាជាមួយក្រុមជម្រើសជាតិប្រេស៊ីលនឹងមានសុពុលភាពចាប់ពីខែមិថុនា ទៅ។ លោក Ancelotti នឹងត្រូវគេរំពឹងទុកថានឹងដឹកនាំក្រុមជម្រើសជាតិនេះចូលលេងពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦៕  

លោក Carlo Ancelotti
លោក Carlo Ancelotti

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]