កីឡា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Relevo និងអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Trent Alexander-Arnold ជាតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើលក្ខខណ្ឌទុកមុន ក្នុងការផ្លាស់ទៅលេងនៅក្លិបអធិរាជស Real Madrid ហើយ។

 Trent Alexander-Arnold 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រារបស់ Arnold ជាមួយក្រុម Liverpool នឹងអស់សុពុលភាពត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខនេះ ខណៈដែលភាគីលោក Arne Slot ដែលទើបនឹងក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល២០២៤/២០២៥នេះ បានព្យាយាមបញ្ចុះបញ្ចូលកីឡាករសញ្ជាតិអង់គ្លេសរូបនេះឲ្យស្នាក់នៅទឹកដី Anfield ដោយផ្ដល់ជូនកុងត្រាថ្មី តែ Arnold ហាក់មិនចង់បន្តកុងត្រាឡើយ។

 Trent Alexander-Arnold 

Trent Alexander-Arnold នឹងចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន ខណៈដែល R.Madrid ក៏បានត្រៀមនឹងស្វាគមន៍រូបគេដែរ ព្រោះលោក Florentino Perez បានបញ្ជាក់ហើយថា Real Madrid នឹងទិញខ្សែការពារបន្ថែម។គួរបញ្ជាក់ផងដែរថា Trent Alexander-Arnold ជាកីឡាករចេញពីថ្នាលយុវជនរបស់ Liverpool និងបានឡើងមកលេងនៅឈុតធំកាលពីឆ្នាំ២០១៦៕

 Trent Alexander-Arnold 
 Trent Alexander-Arnold 
 Trent Alexander-Arnold 

ប្រភព៖: football-espana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]