កម្សាន្ត៖ ជាមួយនឹងស្ទាយ៍ថ្មីៗ របស់តារាចម្រៀងស្រី ពេជ្រ សូលីកា នៅតែអាចឲ្យហ្វេនៗជាច្រើន មានការពេញចិត្ត ទៅលើការបង្ហាញភាពស្រស់ស្អាត មានមន្តស្នេហ៍ និងភាពទាក់ទាញ ក្នុងការរៀបចំខ្លួនយ៉ាងទាន់សម័យ ក៏ដូចជាបានបង្ហាញសម្រស់ដ៏ក្មេងជាងវ័យរបស់នាង ផងដែរ។

ថ្មីៗនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានចេញមកអង្រួនចិត្ត ដោយបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ព្រមជាមួយនឹងការលេងស្ទាយ៍យ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបពណ៌ស យ៉ាងលេចធ្លោ ទាំងការផាត់មុខនិងលេងម៉ូតសក់មើលទៅសមគ្នា ស្រស់ស្អាតគួរឲ្យស្រលាញ់ ប្រៀបដូចព្រះនាង ក្នុងរឿងព្រេងនិទាន។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ អ្នកគាំទ្រជាច្រើន បង្ហាញការសរសើរ ចំពោះ ភាពទាក់ទាញ សម្រស់មានមន្តស្នេហ៍ក្មេងជាងវ័យ របស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]