កម្សាន្ត៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Koreaboo បានឲ្យដឹងថា តារាសម្ដែងប្រុស Kim Soo Hyun ត្រូវបានក្រុមហ៊ុនពីរសុំមិនបញ្ចេញឈ្មោះ ដែលធ្លាប់ជួលគេឲ្យធ្វើជាអ្នកតំណាងសាកល បានដាក់ពាក្យប្ដឹងទារសំណងតារារូបនេះសរុបចំនួន២០.៩ លានដុល្លារ។

សំណងនេះជាថ្លៃទាមទារការខូចខាត និងស្ដារមុខមាត់ បន្ទាប់ពី Kim Soo Hyun ប្រឈមនឹងរឿងអាស្រូវជាមួយអតីតមិត្តស្រី Kim Sae Ron ដែលទើបតែទទួលមរណភាពកាលពីដើមឆ្នាំ២០២៥នេះ។ សារព័ត៌មាន YTN បានបន្តទៀតថា មិនត្រឹមតែពីរក្រុមហ៊ុននេះទេដែលចង់ប្ដឹងKim Soo Hyun គឺនាពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនផ្សេងៗទៀតដាក់ពាក្យប្ដឹងទារសំណងតារាប្រុសរូបនេះ ដើម្បីសងថ្លៃខូចខាតដែល Soo Hyun ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ផលិតផលរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា Kim Soo Hyun ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវថាបានទាក់ទង Kim Sae Ron ជាអតីតតារាសម្ដែងស្រីកាលនាងនៅមិនទាន់ពេញវ័យ ប៉ុន្តែតារាប្រុសរូបនេះបានចេញមុខបដិសេធតែយ៉ាងណាទោះស្ថានភាពពេលនេះស្ងប់ស្ងាត់ហើយ តែប្រជាប្រិយភាព Kim Soo Hyun ហាក់ធ្លាក់ចុះខ្លាំងណាស់៕



ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]