កម្សាន្ត៖ តារាសម្ដែងស្រី Cecilia Cheung បាននិយាយថា ក្រោយ ក្លាយជាម្ដាយគេហើយនោះ នាងគ្មានពេលសម្រាប់ទំនាក់ទំនងថ្មីឡើយ ។

កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅនេះ តារាសម្តែងស្រី Cecilia Cheung បានអាប់ដេត Vlog របស់នាង ដែលនៅក្នុងវីដេអូនោះ នាងបានលើកឡើងពីប្រធានបទស្នេហាថា៖ «មិនមែនថា ខ្ញុំមិនត្រូវការស្នេហាទេ ហើយមិនមែនថា ស្នេហាមិនសំខាន់ដែរ ប៉ុន្តែខ្ញុំគ្មានពេលទេ។ ក្រោយក្លាយជាអ្នកម្ដាយគេហើយនោះ ខ្ញុំពិតជាគ្មានពេលសម្រាប់ទំនាក់ទំនងប្រុសស្រី ស្នេហាលែងសំខាន់ហើយ»។

និយាយពីវិធីរក្សាអាកប្បកិរិយាសុទិដ្ឋិនិយមក្នុងជីវិត តារាស្រី Cecilia Cheung បាននិយាយថា «ម្តាយខ្ញុំប្រាប់ខ្ញុំតាំងពីតូចថា កូនស្រី កូនត្រូវចាំឲ្យច្បាស់ថា ពេលកើតមក ឯងមកទីនេះតែម្នាក់ឯង មិនចាំបាច់រងទុក្ខ ឬមិនសប្បាយចិត្តសម្រាប់អ្នកណាទេ កូនមិនស្គាល់គេទេ ដើរចេញហើយរស់នៅជីវិតខ្លួនឯងទៅ ដរាបណាកូនចេះធ្វើខ្លួនឲ្យសប្បាយចិត្ត សូម្បីតែពាក្យសម្ដីសោកសៅ កូនអាចចាត់ទុកថា វាជាបទចម្រៀង»។

ការចែករំលែករបស់ Cecilia ទទួលបានការសរសើរពីមនុស្សជាច្រើនដែលបានបញ្ចេញមតិថានាងជា អ្នកម្តាយទោលដ៏អស្ចារ្យបំផុត និងជាស្ត្រីដែលរស់នៅដោយភាពវិជ្ជមាន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]