កីឡា៖ កាលពីយប់ថ្ងៃទី៣០ខែមេសាកន្លងទៅនេះ ក្រុមកាំភ្លើងធំ Arsenal របស់លោក Mikel Arteta បានបើកកីឡដ្ឋាន Emirates Stadium ស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain ក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១។


នេះជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំដែល កីឡដ្ឋាន Emirates បានបើកទទួលការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលវាជាឱកាសពិសេសមួយសម្រាប់អ្នកគាំទ្រកាំភ្លើងធំប៉ុន្តែលទ្ធផលនៃការប្រកួតបែរជាធ្វើឲ្យមានភាពខកចិត្តទៅវិញ។


ក្នុងនោះ Arsenal បានចាញ់ ក្រុមភ្ញៀវ PSG ១ ទល់នឹង០ ដោយស៊ុតបញ្ចូលទី១គ្រាប់ដោយ Ousmane Dembele នៅនាទីទី៤។ យ៉ាងណាក្រោយបញ្ចប់ការប្រកួត លោក Arteta ថាលោកនៅតែបន្តមានជំនឿជាក់លើកូនក្រុមរបស់លោក ថានឹងអាចយកឈ្នះ PSG នៅការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី៨ខែឧសភាខាងមុខនេះ៕

ប្រភព៖: cnn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]