កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន បានឲ្យដឹង លោក Xabi Alonso ជាអ្នកចាត់ការក្រុម Bayer Leverkusen នឹងមកដឹកនាំ Real Madrid បន្តពីលោក Carlo Ancelotti ។

លោក Xabi Alonso
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti 

ថ្មីៗនេះ Romano ទើបតែបញ្ចេញព័ត៌មានថ្មីមួយថា ការផ្លាស់ចេញពី R.Madrid ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរបស់លោក Ancelotti ហាក់មានបញ្ហារាំងស្ទះ ដោយសារលោក Florentino Perez បានបដិសេធមិនផ្ដល់ប្រាក់ឈ្នួលថ្លៃចាកចេញដល់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលមានការខឹងសម្បាជាខ្លាំងប៉ុន្តែ Real Madrid លែងចង់បានគ្រូបង្វឹករូបនេះហើយ។

លោក Xabi Alonso

Xabi Alonso ឯណោះវិញជាវីរបុរសរបស់ Real Madrid ដែលបានដឹកនាំ Leverkusen ឲ្យឈ្នះពាន Bundesliga កាលពីរដូវកាលមុនខណៈដែលពេលនេះ Alonso បានបើកភ្លើងបៃតងដល់ Real Madrid ថាលោកយល់ព្រមទៅដឹកនាំ ហើយ Romano បានទម្លាយថាលោកនឹងត្រូវបង្ហាញមុខជាគ្រូថ្មីរបស់ Real Madrid បន្ទាប់ពី ការប្រកួត Club World Cup បានបញ្ចប់ ដោយអំឡុងពេលនេះ គ្រូបង្វឹកបណ្ដោះអាសន្ន Santiago Solari នឹងដឹកនាំ Real Madrid បណ្ដោះអាសន្ន៕

លោក Xabi Alonso
លោក Xabi Alonso
លោក Xabi Alonso

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]