កម្សាន្ត៖ សេដ្ឋីនី Kim Kardashian បានបង្ហាញត្បូងដ៏មានតម្លៃជាច្រើន នៅលើជើងរបស់នាង ក្នុងអំឡុងពេលដំណើរកម្សាន្ត តាមឆ្នេរជាមួយកូនៗ កាលពីសប្តាហ៍មុន ដោយទាក់ទាញការអត្ថាធិប្បាយចម្រុះ។

តារាស្រី Kim Kardashian បានបង្ហោះរូបថតជាច្រើនសន្លឹក ពីដំណើរកម្សាន្តវិស្សមកាលគ្រួសាររបស់នាង នៅឆ្នេរត្រូពិចមួយ នៅលើ Instagram កាលពីចុងសប្តាហ៍មុន ដោយទទួលបានការចុច Like ច្រើនជាង ១,៤ លាន។

ក្នុងនោះដែរ រូបថតរបស់ Kim ដែលបានបង្ហាញពីការពាក់ខ្សែជើងពេជ្រ និងត្បូងកណ្តៀង បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជំនាញគ្រឿងអលង្ការ និងអ្នកដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Julia Chafe ។ ក្នុងការវិភាគវីដេអូ Julia បាននិយាយថា គ្រឿងបំពាក់លើកជើង តារាវ័យ ៤៤ ឆ្នាំរូបនេះ មានតម្លៃថ្លៃជាងផ្ទះនាងទៅទៀត។

អ្នកជំនាញគ្រឿងអលង្ការបាននិយាយថា Kim បានពាក់ខ្សែជើងចំនួនបួន រួមទាំងមានខ្សែដៃកីឡាវាយកូនបាល់ ត្បូងកណ្តៀងពណ៌ផ្កាឈូក និងពេជ្រមួយ។ ត្បូងកណ្តៀងនីមួយៗ ប្រហែលប្រហែលបីការ៉ាត់ ដែលមានទំហំធំជាងចិញ្ចៀនភ្ជាប់ពាក្យធម្មតា ។

Julia Chafe ដែលជាអ្នកជំនាញ ដែលមានអ្នកតាមដានជិតមួយលាននាក់នៅលើ Instagram បានកោតសរសើរ ចំពោះភាពក្លាហានរបស់ Kim Kardashian ក្នុងការពាក់គ្រឿងអលង្ការថ្លៃៗជាច្រើន នៅលើឆ្នេរ ដែលជាអ្វីដែលមានមនុស្សតិចណាស់ធ្វើ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]