ក្រសួងបរិស្ថាន៖ បានចេញព្រឹត្តិបត្រស្តីពីស្ថានភាពគុណភាពខ្យល់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ក្រសួងបានបញ្ជាក់ថា មានកំហាប់ភាគល្អិតជាមធ្យមស្មើនឹង 21.34 µg/m3 ធៀបនឹងស្តង់ដារ 50 ug/m3 ហើយសន្ទស្សន៍គុណភាពខ្យល់គឺ "ល្អណាស់"

ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ។
បៃតង៖ រួមមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។

ប្រភពពី៖ khmernewskh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]