កម្សាន្ត៖ តារាចម្រៀងប្រុស Justin Bieber និងភរិយា បានឆក់យកបេះដូងអ្នកគាំទ្រម្តងទៀត នៅពេលដែលពួកគេ បានបង្ហោះរូបថតកូនប្រុសដំបូង របស់ពួកគេ Jack Blues បង្ហាញពីភាពរីករាយក្នុងគ្រួសារ ។

ភរិយា របស់ Justin ដែលជាតារាម៉ូដែល Hailey Bieber បានបង្ហាញរូបថតកូនប្រុសរបស់នាង ក្នុងពិធីបុណ្យ Easter កាលពីថ្ងៃទី ២០ ខែមេសា។ Jack Blues ដែលវ័យ ៨ ខែ ត្រូវបានម្តាយ តុបតែងស្លៀកឈុតពណ៌លឿង ជាមួយទន្សាយពណ៌ខៀវប៉ាក់នៅខាងមុខ។ ស៊េរីរូបថតនេះ បានទាក់ទាញអ្នកចូលចិត្តជាង ៥ លាននាក់នៅលើ Instagram របស់ Hailey។

ទន្ទឹមនឹងនោះ លោក Justin ក៏បានបង្កការភ្ញាក់ផ្អើលជាមួយនឹង រូបថតកូនប្រុសរបស់ខ្លួន ដែលកំពុងវារ និងលេងបាល់។

យ៉ាងណាមិញ កាលពីខែមីនា Justin បានបង្ហាញរូបថត ដែលខ្លួនបានហាលថ្ងៃ ជាមួយកូនប្រុស នៅទីធ្លាផ្ទះវីឡា។ នៅពេលដែល ក្មេងតូចម្នាក់នេះ លេងជាមួយឪពុកម្តាយ នៅក្រោមព្រះអាទិត្យ ទទួលបានការ Likes ពីមិត្តភក្តិ និងអ្នកគាំទ្រនៅលើ Instagram ។ Jack ត្រូវបានគេនិយាយថាមានសក់ពណ៌ទង់ដែង ដូចឪពុក ខណៈដែលមានស្បែកសដូចម្តាយ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]