កីឡា៖ កាលពីយប់ឈានចូលថ្ងៃទី១ខែឧសភាកន្លងទៅនេះ Barcelona បានបើកទ្វារកីឡដ្ឋាន Lluis Companys Olympic Stadium ស្វាគមន៍ក្រុមភ្ញៀវ Inter Milan ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League។

ការប្រកួតរវាង Barca និង Inter Milan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតជើងទី១ បញ្ចប់ទៅដោយលទ្ធផល ៣ ទល់នឹង៣ ដោយភាគីទាំងពីរសុទ្ធតែប្រកួតយ៉ាងស្វិតស្វាញ ដោយក្នុងនោះ Inter Milan ជាអ្នកបើកឆាកស៊ុតបញ្ចូលទីមុនគេនាពេល Marcus Thuran ស៊ុត១គ្រាប់ ពេលការប្រកួតទើបនឹងចាប់ផ្ដើមបាន៣០វិនាទី ធ្វើឲ្យគេក្លាយជាកីឡាករស៊ុតបញ្ចូលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League លឿនជាងគេ ហើយ២០នាទីក្រោយមក កីឡាករ Denzel Dumfries ក៏រកបាន១គ្រាប់ទៀត។

ការប្រកួតរវាង Barca និង Inter Milan
ការប្រកួតរវាង Barca និង Inter Milan

យ៉ាងណាមិញ អ្នកគាំទ្រ Barca មិនខកបំណងទេនៅពេល Lamine Yamal យុវជនវ័យក្មេងដ៏ពូកែបានស៊ុត១គ្រាប់វិញ ២៤ ហើយ Ferran Torres ដាក់១គ្រាប់តាមស្មើ Inter វិញនានាទីទី៣៨។ ការប្រកួតនៅតែបន្តស្វិតស្វាញ ហើយនានាទីទី៦៣ Dumfries បានស៊ុត១គ្រាប់ទៀតជួយឲ្យ Inter Milan នាំមុខ ប៉ុន្តែជាអកុសល អ្នកចាំទី Yann Sommer បានស៊ុតចូលទីខ្លួនឯង នៅនាទីទី៦៥ ជួយឲ្យ Barca បានតាមស្មើ Inter Milan ៣ ទល់នឹង៣ ។ គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជើងទី២ នឹងធ្វើឡើងនាថ្ងៃទី៧ ខែឧសភាខាងមុខ៕

ការប្រកួតរវាង Barca និង Inter Milan
ការប្រកួតរវាង Barca និង Inter Milan
ការប្រកួតរវាង Barca និង Inter Milan
ការប្រកួតរវាង Barca និង Inter Milan

សូមទស្សនាវីដេអូ Highlight ខាងក្រោម៖  

ការប្រកួតរវាង Barca និង Inter Milan

តាមដានព័ត៌មានក្ដៅៗ៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]