ថៃ៖ ថ្មីៗនេះ ថៃបានរកឃើញករណីឆ្លងវីរុសថ្មីមួយ ដ៏កាចសាហាវ ឈ្មោះថា ជំងឺ ឈាមខ្មៅ ឬ Anthrax ដែលបានបង្កឲ្យពលរដ្ឋម្នាក់ក្លាយជាជនរងគ្រោះដំបូង ដែលបានឆ្លង ហើយស្លាប់បាត់បង់ជីវិត។

ជំងឺអង់ត្រាក់ ជាប្រភេទជំងឺឆ្លងពី សត្វ ទៅមនុស្ស (Zoonosis) ហើយអាចបណ្ដាលឲ្យមនុស្សស្លាប់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ស្រុក Don Tan នៃខេត្ត Mukdahan នៃប្រទេសថៃ បានចេញសេចក្ដីប្រកាស ពីការស្លាប់របស់បុរសម្នាក់ដែលបានប៉ះពាល់ សត្វគោ ក្របី និបរិភោគសាច់គោ។ រួចក៏មានរោគសញ្ញា អង់ត្រាក់នៅលើស្បែក ហើយបានបញ្ជូនទៅមន្តីពេទ្យស្រុក Don Tan និងបន្តបញ្ជូនទៅមន្ទីពេទ្យខេត្ត Mukdahan ហើយក៏បានស្លាប់ បន្ទាប់ពីស្លាប់គ្រូពេទ្យបានសន្និដ្ឋានថាឆ្លងជំងឺអង់ត្រាក់។ 

ជំងឺអង់ត្រាក់ (Anthrax) បង្កដោយ បាក់តេរី Bacillus anthracis។ ជាប្រភេទជំងឺឆ្លងពីសត្វទៅមនុស្ស។ សត្វដែលចម្លងជំងឺនេះសំខាន់ៗរួមមាន៖ គោ ក្របី ចៀម ពពែនិងសត្វព្រៃ។

មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសត្វដែលមានរោគសញ្ញាអង់ត្រាក់, ការបរិភោគសាច់សត្វដែលមានជំងឺនេះ ជាពិសេសសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានល្អ និងតាមរយៈការដកដង្ហើមស្រូបចូលនៅពពួក Spore ដែលបង្កជំងឺចូលទៅក្នុងផ្លូវដង្ហើម៕

តាមដានព័ត៌មានក្ដៅៗ👉https://t.me/khmerload

ប្រភព៖ TNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]