កម្សាន្ត៖ Victoria ដែលជាភរិយារបស់ អតីតកីឡាករបាល់ទាត់ David Beckham បានបង្ហាញវីដេអូនៃការរាំរបស់នាង យ៉ាងស្និទ្ធស្នាលជាមួយស្វាមី ក្នុងពិធីជប់លៀងគ្រួសារមួយ មុនឈានចូលអាយុ ៥០ ឆ្នាំរបស់ស្វាមី។

គូស្វាមីភរិយាទាំងពីរ បានកាន់ដៃគ្នារាំ តាមបទចម្រៀងដែលពួកគេពេញចិត្ត ដើម្បីអបអរ រីករាយថ្ងៃខួបកំណើតរបស់ David Beckham ដោយនៅក្នុងនោះ ភរិយាអតីតកីឡាករបាល់ទាត់រូបនេះ បានរៀបរាប់ថា៖ «រីករាយថ្ងៃខួបកំណើត @davidbeckham... អ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ជាមិត្តល្អបំផុតរបស់ខ្ញុំ មិត្តរួមព្រលឹង និងជាដៃគូរាំសម្រាប់ជីវិត»។

អ្នកច្នៃម៉ូដរូបនេះ ក៏បានប្រើទំនុកច្រៀងចម្រៀង ដើម្បីបង្ហាញពីអារម្មណ៍របស់គូស្នេហ៍អ្នកទាំងពីរ ផងដែរ។
ជាពិសេស Victoria មិនបាននិយាយថា វីដេអូនេះត្រូវបានថតនៅពេលណានោះទេ ប៉ុន្តែកាសែត Daily Mail បានរាយការណ៍ថា គូស្វាមីភរិយាមួយគូនេះ បានរៀបចំពិធីជប់លៀងយ៉ាងអធិកអធម នៅឯគេហដ្ឋាន Cotswolds តម្លៃ ១០ លានផោន របស់ពួកគេ កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ខណៈដែល ភ្ញៀវជាច្រើន បានចូលរួមដោយស្លៀកពាក់យ៉ាងប្រណិតហើយរីករាយជាមួយស្រាក្រឡុកដ៏ល្អ នៅក្នុងពិធីជប់លៀងមួយនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]