កម្សាន្ត៖ ហ្វេនៗមានការចាប់អារម្មណ៍ ក្រោយមានការទម្លាយរឿងអាស្រូវគូស្នេហ៍តារាមួយគូ ដែលបង្ហាញសញ្ញាថា ចង់បែកគ្នា និងបានបង្ហើបពីគូស្នេហ៍ដែលត្រៀមលែងលះគ្នា ដោយមានពាក្យគន្លឹះពីមុន គឺទាក់ទងនឹងការប្រដាល់ ដែលធ្វើឲ្យមនុស្ស​មួយ​ចំនួន បាន​ភ្ជាប់​ ទៅ​នឹង​គូស្វាមីភរិយា លោក Matthew Dean និង Lydia Saranrat

Matthew និង ភរិយា Lydia 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Lydia និងស្វាមី លោក Matthew បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដោយអ្នក​ទាំង​ពីរ​ បាននិយាយ​ថា​មិន​ទាន់ដឹងពីរឿងនេះ ហើយបានបញ្ជាក់​ថា​ នោះ​មិន​មែន​ជា​គូ​របស់អ្នកទាំងពីរទេ បើទោះបីជាមិនសូវផ្អែម តែពួកគេនៅតែសប្បាយរីករាយជាមួយគ្នា។

ក្នុងនោះដែរ តារាស្រី Lydia ក៏​បាននិយាយ​ដែរ​ថា វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ជីវិត​គូស្នេហ៍ មានថ្ងៃ​ល្អ និង​អាក្រក់ មានការឈ្លោះប្រកែកគ្នា វាក៏ជាផ្នែកចម្រុះពណ៌នៃជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែអ្នកទាំងពីរ មិនទាន់លែងលះគ្នាទេ។

Matthew និង ភរិយា Lydia 

យ៉ាងណាមិញ សម្រាប់ លោក Matthew Dean បាននិយាយ លើក​ទឹក​ចិត្ត​អ្នកដែល​មាន​បញ្ហា​នេះ ឲ្យ​បន្ត​តស៊ូ។ មាន​ព័ត៌មាន​ខ្លះ​​ពិត និង​ខ្លះ​មិន​ពិត ហើយលោក មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​គូ​ស្វាមី​ភរិយា​មួយ​ចំនួន​ ដែល​អាច​នឹង​ត្រូវ​រង​គ្រោះ​យ៉ាង​ខ្លាំង។

ក្រោយ​មក Lydia ក៏​បាន​និយាយ​ដែរ​ថា សម្រាប់​អ្នក​ក្នុង​វិស័យ​សិល្បៈ បើ​ទំនាក់ទំនង​របស់​ពួកគេ ​ពិត​ជា​មាន​បញ្ហា​មែន មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​នេះ គេ​នឹង​មក​ធ្វើ​សន្និសីទ​កាសែត ឬ​ប្រាប់​ថា ​ត្រូវ​ឆ្លង​កាត់​ការ​គិត​ពិចារណា​ម្ដង​ទៀត។ បន្ទាប់ពី គិតម្តងហើយម្តងទៀត ទើបបានសម្រេចចិត្តថា នេះជាការសម្រេចចិត្តដ៏ល្អបំផុត ដែលពួកគេអាចធ្វើបាន ដូច្នេះ ទើបពួកគេអាចចេញមកនិយាយបាន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Lydia 
Matthew 
Matthew 
Matthew 
Matthew និង ភរិយា Lydia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]