កម្សាន្ត៖ នាថ្ងៃទី២ខែឧសភានេះ បទចម្រៀងថ្មីរបស់ក្រុមចម្រៀង POP និង Rock គឺ Maroon5 ច្រៀងជាមួយតារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK បានចេញជាផ្លូវការហើយ!

បទនេះមានចំណងជើងថា "Pricesless" ដឹកនាំដោយលោក Aerin Moreno ដែលនិយាយពីឃាតករស៊ីឈ្នួលពីរនាក់ដ៏គ្រោះថ្នាក់បានរត់ដេញគ្នា ប៉ុន្តែក្រោយមកពួកគេក៏ដឹងថា ពួកគេបានលង់ស្នេហ៍គ្នា។ក្នុងនោះ Lisa បានបញ្ចេញសំនៀងដ៏មានអានុភាពរបស់នាងក្នុងបទចម្រៀងនេះ ហើយបទនេះក៏បានទទួលការសរសើរថាពីរោះខ្លាំងពីសំណាក់អ្នកគាំទ្រផងដែរ។



គិតមកដល់ត្រឹមម៉ោងនេះ បទ "Priceless" មានអ្នកចូលស្ដាប់ជាង៨សែននាក់ហើយ។

សូមទស្សនា MV ពេញខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]