កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន បានទម្លាយថា ខ្សែប្រយុទ្ធ Rodrygo កំពុងពិចារណាចង់ចាកចេញពីក្លិប Real Madrid។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លិប Real Madrid ពីក្លិប Santos កាលពីឆ្នាំ២០១៩ ដោយបានឈ្នះពានរង្វាន់ Champions League ចំនួន២ដង , La Liga ចំនួន៣ដង និងពាន Club World Cup ចំនួន១ដង ដោយគេបានបង្ហាញខ្លួន ២៦៧ប្រកួត ដែលក្នុងនោះរកបាន ៦៨គ្រាប់ និងបញ្ជូនបាល់បាន៥០គ្រាប់ផងដែរ។

នៅរដូវកាលនេះ Rodrygo ហាក់បាត់បង់ឱកាសក្នុងការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ក្នុងក្រុមដោយបានជាប់ជម្រើសតែ២២ប្រកួត នៅលីគ La Liga និង១០ប្រកួតនៅការប្រកួត Champions League ស្របពេលលោក Carlo Ancelotti ភាគច្រើនដាក់ឲ្យ ខ្សែប្រយុទ្ធ Vinicius Jr., Kylian Mbappe និង Jude Bellingham ចូលលេងជំនួសកន្លែងគេ។

យ៉ាងណាមិញគេមិនទាន់ដឹងថាការសម្រេចចិត្តរបស់ Rodrygo ទៅជាបែបណាឡើយ ខណៈដែល Real Madrid ត្រៀមនឹងប្ដូរគ្រូបង្វឹកថ្មីដោយលោក Carlo Ancelotti នឹងចាកចេញ ជំនួសដោយលោក Xabi Alonso ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]