កម្សាន្ត៖ តារាចម្រៀងរ៉េបកូរ៉េ Sik-K ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ខែ ជាមួយនឹងការបញ្ឈប់ការងារនិងផ្អាកសកម្មភាពទាំងអស់ចំនួន២ឆ្នាំ បន្ទាប់ពីស្ម័គ្រចិត្តប្រើប្រាស់សារធាតុញៀនដោយខ្លួនឯង។

ការកាត់ទោសនេះបានសម្រេចនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ដោយតុលាការក្រុងសេអ៊ូលភាគខាងលិច។ Sik-K បានប្រើប្រាស់កញ្ឆា , កេតាមីន, និង MDMA ដោយក្រៅពីជាប់ពន្ធនាគារហើយ តារារ៉េបរូបនេះក៏ត្រូវស្ថិតក្រោមការឃ្លាំមើលនិងត្រូវចូលរៀនវគ្គអប់រំកែប្រែនិងស្ដារកាយសម្បទាឡើងវិញចំនួន៤០ម៉ោង ដោយយោងតាមតុលាការនោះ តារារ៉េបរូបនេះបានប្រើប្រាស់សារធាតុញៀនទាំងនេះ ចន្លោះពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី៩ខែតុលាឆ្នាំ២០២៣។

Sik-K បានចូលខ្លួនមកសារភាពនៅស្ថានីយ៍ប៉ូលិសថាខ្លួនបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ដែលពីដំបូងគេត្រូវប្រកាសឲ្យជាប់ទោស ដល់ទៅ ៣ឆ្នាំនិង៦ខែ ប៉ុន្តែចៅក្រមបានសម្រេចបន្ថយទោសគេមកត្រឹម១០ខែវិញ៕



ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]