កាលពីមុននេះបន្តិចក្រុមហ៊ុនបច្ចេកវិទ្យា TECNO បានប្រកាសចេញស្មាតហ្វូនថ្មីរបស់ខ្លូន គឺ TECNO CAMON 40 Pro ដែលជាស្មាតហ្វូនថ្មី កំពូលស្មាតហ្វូន 5G ល្អបំផុតជាមួយ Ai ដ៏សម្បូរបែប ថតរូបឥតខ្ចោះគ្រប់ចលនា និងថតរូបក្រោមទឹកក្រោមបាន តម្លៃក្រោម 300 ដុល្លារ។
ក្នុងនោះដែរ ស្មាតហ្វូននេះបំពាក់បច្ចេកវិទ្យា AI ល្អបំផុតក្នុងការថតរូប និង មុខងារ AI ជាច្រើនដែលមានប្រយោជន៍ជំនួយដល់ការរស់នៅប្រចាំថ្ងៃដែលនាំមកនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះមិនធ្លាប់មាននិងប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ជាពិសេស CAMON 40 Pro ទទួលពិន្ទុកាមេរ៉ាល្អឥតខ្ចោះ 138 ពិន្ទុពី DXOMARK ចំណាត់លេខ១ "ស្មាតហ្វូនដែលកាមេរ៉ាល្អបំផុតក្នុងតម្លៃក្រោម 300 ដុល្លារ" និងជាស្មាតហ្វូនដំបូងគេ ដែលទទួលបាន "Smart Choice ដែលអ្នកគួរជ្រើសយកក្នុងឆ្នាំ 2025 " ពី DXOMARK។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុខងារដ៏អស្ចារ្យមួយរបស់ TECNO CAMON 40 Pro គឺសមត្ថភាពថតរូបដែលប្រើ AI ដ៏អស្ចារ្យ តាមរយៈការរួមបញ្ចូលគ្នារវាង TECNO AI ជាមួយ ប៊ូតុងថ្មី One-Tap ដែលឆ្លាតវៃ ដែលអាចឱ្យ
អ្នកប្រើប្រាស់អាចថតFlashSnapទទួលបានរូបភាពល្អឥតខ្ចោះគ្រប់ចលនាដែលមិនធ្លាប់មានពីមុន ដើម្បីធានាថាអ្នកប្រើប្រាស់មិនខកខានពេលវេលាដ៏ល្អបំផុតក្នុងការថតរូបឡើយ។
AI One-Tap FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា
TECNO CAMON 40 Pro បំពាក់នូមុខAI ដ៏ឆ្លាតវៃបំផុតក្នុងការចាប់យកសកម្មភាពលឿន គ្រប់ចលនាបានល្អឥតខ្ចោះ។ជាមួយនឹងមុខងារFlashSnapសម្រាប់ថតវត្ថុ ឬសកម្មភាព
មានចលនា ជាមួយនឹងប៊ូតុងថ្មី One-tap ដែលងាយស្រួលប្រើប្រាស់ដែលអនុញ្ញាតឱ្យអ្នក
ថតយករូបភាពដែលជាពេលវេលាដ៏សំខាន់បំផុតក្នុងជីវិតបានយ៉ាងឆាប់រហ័ស។
ស្មាតហ្វូនស៊េរីនេះប្រើប្រាស់ AI ដើម្បីបង្កើតបដិវត្តន៍ថ្មីនៅក្នុងការថតរូបតាមស្មាតហ្វូនតាមរយៈ
បច្ចេកវិទ្យា FlashSnap។ ជាមួយ AI ជំនួយដល់មុខងារ FlashSnap បានធ្វើឱ្យប្រសើរឡើងនូវ
ការចាប់ផ្តើមកាមេរ៉ានិងបន្តអភិវឌ្ឍន៍មុនងារនេះឲ្យកាន់តែល្អឥតខ្ចោះខណៈពេលដែលយើងមានមុខងារពិសេសៗទៀតដូចជា AI បានកាត់បន្ថយព្រាល(Noise)លើរូបភាព និង AIធ្វើឱ្យរូបភាពមានភាពច្បាស់លាស់ជាងមុន។ លើសពីនេះទៅទៀត AI បានធ្វើការជាច្រើន
ដូចគណនារូបភាព និងជ្រើសរើសរូបភាពដោយស្វ័យប្រវត្តិ ពេលអ្នកកំពុងថត ដើម្បីធានាថា
លោកអ្នកទទួលបានរូបភាព សកម្មភាពប្លែកនិងពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក។

TECNO CAMON 40 Pro បំពាក់បច្ចេកវិទ្យាAIថ្មី ឈានមុខ ក្នុងវិស័យថតរូប ជាមួយ កាមេរ៉ាគោល 50MP ប្រើសេនស័ររបស់ Sony LYT-700 ដែលអាចថតរូបល្អបំផុតនៅ
ទីងងឹត TECNO CAMON 40 Pro សេនស័រនេះអាចស្រូបពន្លឺបានច្រើនជាង 56.25% ធៀបនឹងគូប្រជែង ផ្តល់មកវិញនូវរូបភាពដ៏ច្បាស់លាស់ ពិសេសអាចចាប់យករូបភាព
លឿនជាង 2600 ដងក្នុងមួយប្រព្រិចភ្នែក។
ក្រៅពី One-Tap FlashSnap ស្មាតហ្វូនស៊េរីថ្មី TECNO CAMON 40 Pro ក៏បានធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ថតរូបដ៏អស្ចារ្យ។ TECNO CAMON 40 Pro មានមុខងារថ្មីដូចជា កាមេរ៉ាថតប្លង់ទូលាយ Ultra-wide Angle, និង កាមេរ៉ាមុខ 50MP ជាមួយ Auto Focus ហើយអាចថតវីដេអូ 4K ជំនួយដោយបន្ទះឈីប Imaging Chip និងថតរូបSelfie ជាមួយប្លង់ទូរលាយ។
ស្មាតហ្វូន AI កម្រិតខ្ពស់បំផុតរបស់ TECNO បទពិសោធន៍ AI មិនធ្លាប់មានពីមុន
ស្មាតហ្វូន TECNO CAMON 40 Pro បំពាក់ដោយបច្ចេកេវិទ្យា AI ចុងក្រោយបង្អស់ ជាមួយមុខងារ AI ថ្មីៗដែលជាជំនួយដល់ ផលិតភាពការងារ គំនិតបង្កើតថ្មី និងប្រសិទ្ធិភាពក្នុងការធ្វើការរបស់អ្នក ។ TECNO AI បាននាំមកនូវមក ជំនួយការដែលវៃឆ្លាតជាងមុន សាកសមនឹងអ្នកប្រើប្រាស់ ដោយជំនួយពីបន្ទះឈីប MediaTek Dimensity 7300 Ultimate Processor ដែលធ្វើឲ្យដំណើរAI កាន់តែលឿន។

TECNO CAMON 40 Pro កំណត់ឡើងវិញនូវការប្រាស្រ័យទាក់ទងដែលជំរុញដោយ AI ជាមួយទូរស័ព្ទដំបូងគេរបស់ពិភពលោកជាមួយនឹងជំនួយការហៅ 360° AI Call Assistant ។ នេះរាប់បញ្ចូលទាំង Call Noise Cancellation ការកាត់សំឡេងរំខានពេលហៅទូរស័ព្ទ ជាការត្រួសត្រាយផ្លូវថ្មីរបស់TECNOដែលជាការច្នៃប្រឌិតដំបូងក្នុងបច្ចេកវិទ្យាថ្មីដែលប្រសើរឡើងរួមជាមួយ Call Translation នឹងការបកប្រែជាច្រើនភាសាក្នុងពេលហៅទូរស័ព្ទ Auto Answer ឆ្លើយតបដោយស្វ័យប្រវត្តិភ្លាមៗដើម្បីការពារពីការខកខានការហៅ
ទូរស័ព្ទសំខាន់ៗ និង Call Summary សម្រាប់ការកត់ត្រាការហៅទូរស័ព្ទជាអត្ថបទ។
ស្មាតហ្វូននេះ ថតរូបភាពប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងលក្ខណៈពិសេស AI Imaging Creation ដ៏ឆ្លាតវៃ ថតនិងផលិតរូបភាព។ វាជាលើកដំបូងដែលបំពាក់នូវបច្ចេកវិទ្យា Universal Tone សម្គាល់ស្បែកពណ៌ ដែលត្រូវបានអាប់ដេតរបស់TECNOដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបដែលចាប់រូបភាពដែលមានពណ៌ត្រឹមត្រូវ និងសមស្របតាមសភាពស្បែករបស់លោកអ្នក ។ AI Image Extender ក៏ថ្មីសម្រាប់ស៊េរី TECNO CAMON 40 Pro ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីករូបថត និងបង្កើន Detail ភាពច្បាស់របស់រូបភាព។ ហើយយើងក៏ទទួលបានមុខងារអាប់ដេតថ្មីៗរបស់ AI Eraser 2.0, AIGC Portrait 2.0, AI Perfect Face និង AI Sharpness Plus ដែលបង្កើនភាពច្នៃប្រឌិត និងភាពច្បាស់នៃរូបភាព។
រួមបញ្ចូលជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់ TECNO AI ពង្រឹងEco Systemរបស់ខ្លួនបន្ថែម
ទៀតជាមួយនឹងភាពឆ្លាតវៃក្នុងការគណនារបស់AI។ AI របស់ TECNO AI បង្កើនផលិតភាព
ប្រចាំថ្ងៃជាមួយនឹងលក្ខណៈពិសេសដូចជា AI Writing សម្រាប់ការបង្កើតអត្ថបទដែលមាន
ខ្លឹមសារ, Circle to Search ជាមួយ Google ដើម្បីស្វែងរកវត្ថុអ្វីមួយតាមអ៊ីនធឺណិតដោយគ្រាន់
តែអូសម្រាមដៃមួយ និង AI Translate ដែលផ្តល់នូវការបកប្រែក្នុងពេលដំណាលគ្នា ដំបូងបំផុត
ជាមួយកាសប៊្លូធូសនៅលើAndroid ។ ស៊េរីនេះក៏មានមុខងារ Ella AI Assistant ជាមួយនឹង
One-Tap Query ចុចម្តងដើម្បីសួរសំណួរ និង Ask Ella ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់
ធ្វើការហៅទូរស័ព្ទ បង្កើតកាលវិភាគ កំណត់អត្តសញ្ញាណរូបភាពឬអត្ថបទ។
ស្មាតហ្វូនកំពូលធន់ និងប្រព័ន្ធការពារទឹកកម្រិតធ្ងន់ IP69
ស្មាតហ្វូននេះមិនត្រឹមតែមានមុខងារឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេចធ្លោជាមួយ
នឹងការរចនាដ៏រឹងមាំនិងប្រើប្រាស់បានយូររបស់វាដែលធានាបាននូវភាពជឿជាក់ប្រើប្រាស់បានយូរនៅក្នុងគ្រប់ស្ថានភាព។
ជាមួយនឹងភាពធន់នឹងធូលី និងទឹក IP68 និង IP69 TECNO CAMON 40 Pro ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងការប៉ះពាល់នឹងទឹកក្តៅផងដែរ។
ដែលផ្តល់នូវភាពធន់នឹងទឹកដែលអាចទុកចិត្តបានសម្រាប់ការការពារប្រចាំថ្ងៃ។ បំពាក់ដោយកញ្ចក់ Corning® Gorilla® Glass 7i, TECNO CAMON 40 Pro
ផ្តល់នូវការការពារដ៏ល្អឥតខ្ចោះពី ខ្សាច់ធូលី រហូតដល់សំណើមខ្ពស់ ឬអាកាសធាតុ
ត្រជាក់ខ្លាំង។ ស្មាហ្វូនទទួលបានកម្រិតការពារផ្កាយ៥ SGS 5-Star Certified និងការពារ 360 ដឺក្រេ Drop Resistance ផ្តល់នូវការការពារដ៏ល្អឥតខ្ចោះ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
TECNO CAMON 40 Pro ក៏ធានាផងដែរនូវដំណើរការរលូនរហូត 72 ខែជាមួយនឹង
វិញ្ញាបនប័ត្រ TÜV Rheinland ។

The CAMON 40 Series features a strong yet stylish design
មិនត្រឹមតែជាជាស្មាតហ្វូនកំពូលធន់ TECNO CAMON 40 Pro ទទួលបានរចនាដ៏ទាក់ទាញ រួមបញ្ចូល ភាពទន់សម័យ ។
TECNO CAMON 40 Pro ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការកម្សាន្ត ជាមួយនឹងអេក្រង់ Ultra Bright AMOLED របស់វា Speaker សម្លេង២គ្រាប់ និង Dolby Atmos ដែលនាំមកនូវភាពយន្ដ លេងហ្គេម និងតន្ត្រីដ៏ល្អឥតខ្ចោះ ជាមួយថាមពលថ្មធំជាងមុនរបស់ TECNO CAMON 40 Pro ដែលប្រើប្រាស់បានយូរជាមួយនឹងភាពធន់រយៈពេល 5 ឆ្នាំ និងទំហំផ្ទុកដ៏ធំរហូតដល់ 256GB + 8GB ។ TECNO CAMON 40 Pro មានភាពលេចធ្លោជាមួយនឹងថាមពលថ្ម 5200mAh របស់វា ដែលគាំទ្រដល់ទៅ 45 Super Charge ។
TECNO CAMON 40 Pro គឺជាស្មាតហ្វូនដែលពង្រឹង AI កម្រិតខ្ពស់បំផុតរបស់ TECNO ដែលមិនធ្លាប់មាន CAMON 40 Series តំណាងឱ្យស្មាតហ្វូនជំនាន់ថ្មី និងឈានមុខគេ នៃ បច្ចេកវិទ្យាAIដែលធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។ ក៏ដូចជាមុខងារ TECNO AI ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយ
ផលិតភាព ការរួមបញ្ចូលគ្នាដ៏លេចធ្លោថ្មីរបស់ TECNO CAMON 40 Pro នៃសមត្ថភាពថតរូបភាព ដ៏អស្ចារ្យ វានឹងក្លាយជាកំពូលស្មាតហ្វូន 5G ល្អបំផុតជាមួយ Ai ដ៏សម្បូរបែប ថតរូបឥតខ្ចោះគ្រប់ចលនា និងថតរូបក្រោមទឹកក្រោមបាន តម្លៃក្រោម 300 ដុល្លារ។
TECNO CAMON 40 Pro ប្រាកដជាទូរស័ព្ទដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តថតរូប ទោះបីជាអ្នកប្រើប្រាស់ មិនសូវជំនាញក្នុងការប្រើមុខងារកាមេរ៉ាក៏ដោយ ក៏ទូរស័ព្ទ TECNO CAMON 40 Pro បានផ្តិតគ្រប់សន្លឹក ដូចជាអ្នកជំនាញថតផងដែរ ជាពិសេសមុខងារដ៏សំបូរបែប ការរចនារូបរាងគឺស្រស់ស្អាត មើលមកគឺទាន់សម័យ ជាពិសេសនោះ ជាទូរស័ព្ទមានតម្លៃសមរម្យ ក្នុងកម្រិតថរិការមួយដ៏ល្អ សមស្របទៅនឹងសង្គមសព្វថ្ងៃ សម្រាប់ប្រជាជនកម្ពុជា ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឲ្យខ្ញុំយល់ឃើញថា ដែលនាំំមកនូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកនិយមថតរូប ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាការកម្សាន្ត ផ្សេងៗ គ្រប់បែបយ៉ាង ដែលមិនអាចប្រៀបផ្ទឹមបានក្នុងកម្រិតតម្លៃមួយនេះ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក និងបច្ចេកវិទ្យា AI ប្រកបដោយ
ភាពច្នៃប្រឌិត ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub]
ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]