កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី លំដាប់ពិភពលោក Camila Cabello បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងថ្មីការតែងខ្លួនបែបស៉ីវីល័យ ខណៈប្រកាសថាខ្លួននៅលីវ ហើយងាកមកស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងមុន។

Camila Cabello
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងដើមឆ្នាំ២០២៥នេះ Camila បានបង្ហាញនូវការផ្លាស់ប្ដូររីកចម្រើនគួរឲ្យកត់សម្គាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បាននិយាយដែរថា នាងពិតជាស្រឡាញ់ជីវិតនៅលីវរបស់ខ្លួនណាស់ ក្រោយពីឆ្លងកាត់ជីវិតស្នេហាជូរចត់ខកចិត្តជាច្រើនលើកជាច្រើនសារ។

Camila Cabello ពីមុន

Camila Cabello ធ្លាប់ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីស្ថានភាពផ្លូវចិត្តកំឡុងពេលនាងទាក់ទងគ្នាជាមួយតារាចម្រៀងប្រុសដ៏ល្បីល្បាញ Shawn Mendes។ ក្រោយពីបែកពី Shawn នាងក៏បានទាក់ទងបុរសម្នាក់ទៀត ដែលត្រូវបានគេស្គាល់ថាជាអ្នកសរសេរ និងជាអ្នកប្រឹក្សាយោបល់ស្នេហា។

Camila Cabello និង Shawn Mendes

យ៉ាងណាមិញ ជីវិតស្នេហាសម្រាប់ Camila ហាក់ដូចជាមិនដែលសមបំណង ហើយនៅក្នុងឆ្នាំ២០២៥នេះ រូបនាងបែរត្រឡប់មកផ្ដោតលើអាជីពតារាចម្រៀងរបស់ខ្លួន និងងាកមករីករាយនឹងជីវិតនៅលីវវិញ៕

Camila Cabello 2025
Camila Cabello
Camila Cabello 2025

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]