សត្វខ្លាពពក ជាខ្លាព្រៃទំហំមធ្យម មានកំណើតដើមនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វនេះត្រូវបានចាត់ចូលជាប្រភេទទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយសព្វថ្ងៃឃើញមានផងនៅតំបន់ការពារនានាក្នុងប្រទេសកម្ពុជារួមមាន តំបន់ជួរភ្នំក្រវាញកណ្តាលដែរ។

ទោះបីជាខ្លាពពកអាចរស់នៅតាមទីជម្រកផ្សេងៗ ដូចជាព្រៃស្រោង តំបន់ព្រៃល្បោះ និងតាមតំបន់ដីសើមក៏ដោយ ជាទូទៅសត្វនេះមិនងាយបានឃើញឡើយ ហើយក៏ពុំសូវមានព័ត៌មានច្រើនពីវាប៉ុន្មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបរិស្ថានសហការជាមួយក្រសួង ស្ថាប័ន ដៃគូសហការ អង្គការក្រៅរដ្ឋាភិបាល ដែគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន រួមគ្នាការពារទីជម្រក និងជីវចម្រុះជាពិសេសប្រភេទសត្វជិតផុតពូជ រួមទាំងសត្វខ្លាពពកផង តាមរយៈការគាំទ្រផ្នែកជំនាញបច្ចេកទេសដល់មន្ត្រីបរិស្ថានក្នុងកិច្ចការងារអនុវត្តច្បាប់ តាមដានស្រាវជ្រាវ ផ្សព្វផ្សាយជីវចម្រុះ និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ជាដើម។ យើងអាចចូលរួមថែរក្សាសត្វខ្លាពពកបានដោយគាំទ្រដល់កិច្ចការងារអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វព្រៃ មិនជួញដូរសត្វព្រៃ និងមិនកាប់បំផ្លាញព្រៃឈើ។

គួរបញ្ជាក់ថា ខ្លាពពកគឺជាប្រភេទខ្លាម្យ៉ាង ដែលស្ថិតនៅក្នុងអម្បូរសត្វឆ្មាព្រៃ ដូចជាខ្លាធំដែរ។ ខុសពីសត្វខ្លាធំដែលត្រូវបានប្រកាសថា “បានផុតពូជ” ពីក្នុងព្រៃនៃប្រទេសកម្ពុជាយើងហើយនោះ ខ្លាពពកគឺនៅបន្តមានវត្តមាននៅក្នុងព្រៃជ្រៅក្នុងប្រទេសរបស់យើងនៅឡើយ៕ ដោយ៖ AKP ដេប៉ូ

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]