កម្សាន្ត៖ តារាម៉ូដែល Gigi Hadid បានបង្ហោះ រូបថតដ៏ផ្អែមល្ហែម ជាមួយនឹងមិត្តប្រុស ដែលជាតារាសម្ដែង Bradley Cooper នៅឯពិធីខួបកំណើតរបស់នាង នៅលើ Instagram ទៅកាន់អ្នកគាំទ្រ ៧៧ លាននាក់កាលពីថ្ងៃទី ៣ ខែឧសភា កន្លងទៅនេះ។

នេះជាលើកទីមួយហើយ ដែល Gigi បានចែករំលែករូបថតមិត្តប្រុសរបស់ខ្លួន លើបណ្ដាញសង្គម បន្ទាប់ពី បានទាក់ទងគ្នាជិតពីរឆ្នាំ។ នៅក្នុងរូបថតនោះ Gigi បានឱប Bradley និងចែករំលែកការថើប នៅកណ្តាលហ្វូងមិត្តភ័ក្តិ។ រូបថតនេះត្រូវបានបង្ហោះ ជាមួយនឹងរូបថតជាបន្តបន្ទាប់ពី ពិធីខួបកំណើតគម្រប់ ៣០ឆ្នាំ របស់តារាម៉ូដែលអាមេរិករូបនេះ។

មិនត្រឹមតែប៉៉ុណ្ណោះ នៅក្នុងសារបង្ហោះ Gigi Hadid បានថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នាថា «ខ្ញុំមានអារម្មណ៍ថា សំណាងណាស់ដែលបានឈានចូលអាយុ ៣០ ឆ្នាំ! សំណាងជាមួយនឹងភាពរីករាយ និងការលំបាកទាំងអស់ ដែលជាមេរៀន និងអំណោយ ដែលរឿងទាំងពីរនេះបាននាំមក។ ខ្ញុំពិតជាសំណាងណាស់ ដែលបានធ្វើជាម្តាយ មិត្តភ័ក្តិ ដៃគូ បងស្រី កូនស្រី មិត្តរួមការងាររបស់មនុស្សដ៏អស្ចារ្យ!»។

កាលពីថ្ងៃទី ២៥ ខែមេសា កន្លងទៅនេះ Gigi Hadid ក៏បានបង្ហាញខ្លួន បានកាន់ដៃ Bradley Cooper យ៉ាងរីករាយ ទៅពិធីខួបកំណើតដែលធ្វើឡើងនៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយ ក្នុងទីក្រុងញូវយ៉ក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]